CamNews

សម្រស់ 

អាថ៌កំបាំង ជួយ​ឱ្យ​ក្រែ​ម​បបូរមាត់ មិនឆាប់​ហើរ​ពណ៌

ជាមួយនឹង​វិធី​ខាងក្រោម​នេះ អ្នកនឹង​មិនចាំបាច់ “អង្គុយ” ចាំតែ លាប​ក្រែ​ម​បបូរមាត់​ឡើងវិញ​ជា​រៀងរាល់​ម៉ោង ដោយសារតែ​ភ័យខ្លាច​ក្រែ​ម​ហើរ​ពណ៌។
 
ត្រូវតែ​បំប៉ន​បបូរមាត់​ជាមុន

ការធ្វើឱ្យ​បបូរមាត់​ទន់ និង​សើម​បន្ដិច មុនពេល​លាប​ក្រែ​ម​បបូរមាត់​គឺជា​វិធី​ចាំបាច់​ដើម្បី​រក្សា​គុណភាព​ឱ្យ​ក្រែ​ម​ជាប់​បានយូរ។ ល្អ​បំផុត អ្នក​គួរតែ​បំប៉ន​បបូរមាត់​ជាប្រចាំ ដោយ​ប្រើ​ក្រែ​ម​បបូរមាត់​ប្រភេទ​មិនមាន​ពណ៌។ ប៉ុន្ដែ អ្នក​ក៏​មិនគួរ​លាប​ក្រាស់​ពេក​នោះទេ ប្រសិន​មិន​ចង់​មាន​អារម្មណ៍​ពិបាក​ទ្រាំ​នៅក្នុង​មាត់។

គូស​គែម​បបូរមាត់ មុនពេល​លាប​ក្រែ​ម

ការ​គូស​គែម​បបូរមាត់ នៅមុន​ពេល​លាប​ក្រែ​ម គឺជា​វិធី​ល្អ ដើម្បី​ពណ៌​ក្រែ​ម នៅជាប់​បានយូរ។ ដោយសារតែ ខ្មៅ​ដៃ ត្រូវបាន​ធ្វើឡើង​អំពី​វត្ថុ​ធាតុ​ស្ងួត ដូច្នេះ​វា​នឹង​ជួយ​មិនឱ្យ​ក្រែ​ម​ប្រឡាក់​ចេញមក​ខាងក្រៅ​គែម​បបូរមាត់។ ក្រៅពី​ជួយ​ឱ្យ​ពណ៌​ក្រែ​ម​នៅជាប់​បានយូរ គំនូស​ខ្មៅ​ដៃ គឺជា​វិធី​មួយ ជួយ​ឱ្យ​បបូរមាត់​បាន​លេចធ្លោ​នៅលើ​រង្វង់​មុខ។
 
ផាត់ម្សៅ

ប្រសិន​អ្នក​ចង់ឱ្យ​ពណ៌​ក្រែ​ម​បបូរមាត់ មាន​សភាព​ស្រទន់ នោះ​ការ​ផាត់ម្សៅ​នឹងធ្វើ​ឱ្យ​អ្នក​ពេញចិត្ត។ ប៉ុន្ដែ អ្នក​មិនត្រូវ​ផាត់ម្សៅ​ផ្ទាល់​ទៅនឹង​បបូរមាត់ តែ​គួរ​ផាត់​ពីលើ​កន្សែង​ស្បៃ​ជូត​មាត់។


ក្រែ​ម​ច្រើន​ស្រទាប់

ការ​លាប​ក្រែ​ម​បបូរមាត់​តែមួយ​ជាន់ វា​នឹង​ងាយ​ឆាប់​ហើរ​ពណ៌។ អ្នក​អាច​លាប​ក្រែ​ម​ស្ដើង​មួយ​ជាន់មុន រួច​ប្រើ​បបូរមាត់​ខាំ​បបូរមាត់ និង​ខាំ​ក្រដាស់​ជូត​មាត់​ដើម្បី​សម្អាត​ក្រែ​ម​សល់។ បន្ទាប់មក លាប​ក្រែ​ម​មួយ​ជាន់​ទៀត ដូច្នេះ វា​នឹង​ជ្រាបចូល​ទៅក្នុង​បបូរមាត់​បាន​យ៉ាង​ល្អ។

ប្រើ​ជក់

ការប្រើ​ដើម​ក្រែ​ម លាប​ផ្ទាល់​ទៅលើ​បបូរមាត់ គឺជា​រឿង​សាមញ្ញ នាពេល​បច្ចុប្បន្ន ដោយសារតែ​ស្ដ្រី​ភាគច្រើន មិនមាន​ពេល​គ្រប់គ្រាន់​សម្រាប់​ការ​ផាត់មុខ។ ប៉ុន្ដែ ការប្រើប្រាស់​ជក់ ដើម្បី​លាប​ក្រែ​ម​បបូរមាត់ គឺជា​វិធី​ល្អ​បំផុត ដើម្បីឱ្យ​ក្រែ​ម​បាន​ស្មើ និង​មាន​គុណភាព។ វិធី​នេះ អាចអនុវត្ត​នៅពេល​ចូលរួម​ពិធីជប់លៀង។ ចូរ​យក​ជក់ ផ្ដិតស្ដើងៗទៅលើ​គ្រែ​ម រួច​លាបថ្នមៗលើ​បបូរមាត់ ដើម្បី​ជួយ​ឱ្យ​ក្រែ​មមា​នស​ភាពមិន​ក្រាស់​ជាប់​ស្អិត​លើ​បបូរមាត់។
 
ញ៉ាំ​ភេសជ្ជៈ​ដោយ​ប្រើ​បំពង់​បឺត

យើង​ដឹង​ហើយ​ថា នៅពេល​បាន​លាប​ក្រែ​ម​បបូរមាត់ ហើយ​ញ៉ាំ​ភេសជ្ជៈ​ដោយ​ប្រើ​មាត់​ផ្ទាល់ នោះ​ក្រែ​ម​នឹង​ជាប់​ស្នាម​នៅលើ​កែវ​យ៉ាងច្បាស់ ដូច្នេះ ល្អ​បំផុត គឺ​ប្រើ​បំពង់​បឺត។

អាថ៌កំបាំង​មួយចំនួន ជួយ​រក្សា​ក្រែ​ម​បានយូរ

- ចៀសវាង​ការ​ទំពារ​ច្រើន ឬ​លិទ្ធ​បបូរមាត់ ព្រោះថា វា​នឹង​ធ្វើឱ្យ​ក្រែ​ម​ឆាប់​រលាយ និង​ហើរ​ពណ៌។

- ចូរ​កុំ​លោភ​ប្រើ​ក្រែ​ម​ច្រើន​ពណ៌ ច្រើន​ប្រភេទ ដែលមាន​តម្លៃថោក។ ចូរ​ជ្រើសរើស​ក្រែ​ម​ដែលមាន​គុណភាព ថ្វីបើ​វា​មានតម្លៃ​ខ្ពស់ជាង ប៉ុន្ដែ វា​ក៏​មិនឆាប់​ហើរ​ពណ៌ និង​មិនចាំបាច់​លាប​ច្រើនដង។

- ដើម្បី​រក្សា​គុណភាព​នៃ​ក្រែ​ម​បបូរមាត់ ចូរ​ទុកដាក់​វា​នៅ​កន្លែង​ត្រជាក់ ស្ងួត។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

ម្សៅ​ទ្រនាប់ និង​ម្សៅ​ផាត់ ៖ អ្នក​ប្រហែល​មិនទាន់ ដឹង​ច្បាស់

Make up ​ច្រមុះ​ធំ ឱ្យ​ក្លាយជា​តូច និង​ក្ដោង​ខ្ពស់ ​វែង (វីដេអូ)

ប្រើប្រាស់ចំហាយក្ដៅ ដើម្បីបំបាត់ ស្នាមជ្រួញ នៅលើស្បែក



ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ TuLip


Tags: make-up lipstick last long time beauty