CamNews

ភាពយន្ត 

ភាពយន្តខ្សែជីវិតរបស់ Messi នឹងចាក់ផ្សាយនៅ មហោស្រពភាពយន្ត Venice Film Festival (មានវីដេអូ)

កាលពីខែមុន យើងបានដឹងរួច មកហើយថា អ្នកដឹកនាំរឿង Alex de la Iglesia បានផលិតរឿង មួយឡើងដែល មានឈ្មោះថា Messi : The Movie ដែលជារឿងជីវប្រវត្តិ របស់កីឡាករសញ្ជាតិ អាហ្សង់ទីន ម្នាក់នេះ ។



រឿងនេះ បានផលិតឡើង ពីជីវិតរបស់ Messi តាំងតែពីតូច​ដល់ធំ ហើយមិនត្រឹមតែប៉ុណ្ណោះក៏ បានលាយឡំជាមួយនិង ឈុតឆាកនៃការលេងបាល់ របស់ Messi និងបទសំភាសន៍ជាច្រើន មកគួបផ្សំចូលគ្នា រហូតដល់បានចេញ រឿងនេះឡើង ។ នៅក្នុង Trailer យើងឃើញថា Messi តូចដែលសំដែងដោយ ក្មេងប្រុសវ័យ ៩ ឆ្នាំ Juan Ignacio Martinez ក៏បានសំដែងពីពេលដែល Messi ខ្វល់ខ្វាយអំពីកំពស់ របស់ខ្លួនផងដែរ ដែលវាដូចទៅនឹង អ្វីដែល Messi ធ្លាប់និយាយ ។



ឥលូវនេះ Messi : The Movie នឹងបញ្ចាំង ជាលើកដំបូងនៅឯ មហោស្រពភាពយន្ត Venice Film Festival លើកទី ៧១ នៅឯប្រទេស អ៊ីតាលី ចាប់ពីថ្ងៃទី ២៧ នេះទៅហើយ ៕

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14 


Tags: star football messi movie messi the movie