CamNews

កីឡា 

លោក Rodger ថា ជោគវាសនានៃក្របខណ្ឌ Champions League នៅតែស្ថិតក្នុងដៃរបស់ Leicester ដដែល

អ្នកចាត់ការទូទៅលោក Brendan Rodgers និយាយថា Leicester City ស្ថិតក្នុងលំដាប់កំពូលទាំង ៤ នៃគ្របខណ្ឌ Prime League ក្នុងការស្វែងរកគុណវុឌ្ឍិនៃក្របខណ្ឌ Champions League បើទោះបីជាពួកគេបានចាញ់ក្រុម Bournemouth កាលពីចុងសប្តាហ៍ក៏ដោយ។



ក្រុម Leicester បានរងបរាជ័យក្នុងលទ្ធផល ៤-១ ដោយចាញ់ក្រុម Bournemouth កាលពីថ្ងៃអាទិត្យ ប៉ុន្តែនៅតែស្ថិតក្នុងចំណាត់ថ្នាក់លេខ ៤ ដដែល ដោយគិតទៅលើគ្រាប់បាល់ចំណេញ (goal difference ) តាមពីក្រោយ ក្រុមលេខ ៥ Manchester United បានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយនឹងក្រុម Southampton មួយថ្ងៃក្រោយមក។

ដោយមាន ៣ ប្រកួតនៅសល់ក្នុងដៃ ការដណ្តើមកៅអី ពានរង្វាន់ក្របខណ្ឌ Champions League អាចនឹងត្រូវបាន ដឹង ស​ខ្មៅ នៅពេលដែលក្រុម Leicester ធ្វើជាម្ចាស់ផ្ទះ ទទួលក្រុម United នៅឯកីឡដ្ឋាន King Power នារាត្រីថ្ងៃសុក្រ​១៧ កក្កដា ម៉ោង២ រំលងអាធ្រាត្រ ។

លោក Rodgers បានថ្លែងក្នុងសន្និសីទកាសែតក្នុងជំនួប រវាង  Leicester City  និង Bournemouth ថា៖ "ជោគវាសនាតែងតែនៅជាមួយយើង ប្រសិនបើនោះជាករណីយើងរីករាយនឹងទទួលយកការទទួលខុសត្រូវ និងសម្ពាធ ក្នុងការលេងនៅ EUFA Champions League " ៕

ប្រែសម្រួល៖ ផាន់ណា

ប្រភព៖ Channel News Asia