CamNews

កំសាន្ត 

បើទោះជាចែកផ្លូវគ្នាលោក Alek Teeradetch នៅតែបារម្ភ និងស្រលាញ់សង្សារចាស់ម្នាក់នេះ

មួយរយៈចុងក្រោយនេះ លោក Alek Teeradetch បានផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត ព្រមទាំងនិយាយអំពីអតីតសង្សាររបស់លោក គឺកញ្ញា  Toey Jarinporn ។



តារាប្រុសរូបនេះ បានបង្ហើបឱ្យដឹងថា លោកនិយាយរក Toey Jarinporn ជារៀងរាល់ថ្ងៃ។ លោកនៅតែស្រឡាញ់ និងបារម្ភពីនាង ។

លោក Alek Teeradetch បន្ថែមថា លោកទើបតែទិញម៉ាស៊ីនបន្សុទ្ធខ្យល់ជាអំណោយសម្រាប់គេហដ្ឋានថ្មីរបស់នាង ។



នៅក្នុងបទសម្ភាសន៍ តារាប្រុសរូបនេះ បាននិយាយថា បច្ចុប្បន្ន លោកធ្វើការ ៧ ថ្ងៃក្នុងមួយសប្ដាហ៍ ។ លោកកំពុងថតខ្សែភាពយន្ដភាគចំនួន ២ រឿង ។  ជួលកាល លោកមានអារម្មណ៍ឯកា ប៉ុន្ដែវាមិនអីនោះទេសម្រាប់លោក ។ បច្ចុប្បន្ន លោកពុំទាន់មានអ្នកពិសេសននៅឡើយទេ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate