CamNews

តារា 

រូបថតដ៏ស្រស់ ស្អាតរបស់ នាងYoona,នាង Son Ye Jin និងនាង Song Yoon Ah កក្រើកពេញបណ្ដាញ អនឡាញ

កូរ៉េ៖ រូបភាពកម្រដ៏ស្រស់ ស្អាត របស់នាង Yoona, នាង Son Ye Jin និងនាង Song Yoon Ah ត្រូវបាន ក្លាយជា ប្រធានបទយ៉ាងក្តៅ នៅក្នុងប្រព័ន្ធអនឡាញ សម្រាប់ទស្សនិកជន និងអ្នកគាំទ្ររបស់ពួកគេ បន្ទាប់ពីរូបនេះ ត្រូវបានដាក់បង្ហោះ តាមប្រព័ន្ធអនឡាញកម្សាន្ត នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០១៥ នេះ។

បច្ចុប្បន្ននេះ អ្នកនិយមលេងតាមប្រព័ន្ធ អនឡាញរបស់ប្រទេសកូរ៉េ មានការភ្ញាក់ផ្អើលយ៉ាងខ្លំាង បន្ទាប់ពីឃើញ រូបភាព នាង YoonA (សមាជិកSNSD),នាង Son Ye Jin និងនាង Song Yoon Ah អង្គុយនៅក្នុងចំណោម សិល្បករសិល្បការិនី ជាច្រើន ដែលចំណុចផ្តោត ក្រសែភ្នែករបស់ទស្សនិកជន។

នាង Song Yoon Ah ជាតារាសម្តែងវ័យ ៤២ ឆ្នាំ ដែលមានសម្រស់ដ៏ស្រស់ស្អាត ក្នុងចំណោមតារាសម្តែងស្រី ជាច្រើនទៀត ដូចជា នាង Lee Young-ae , នាង Bae Yong Joon , នាង Lee Byung Hun , នាង Kim Hee Sun , នាង Choi Ji Woo  ហើយតែងតែទទួលបាន ការកោតសរសើរ ចំពោះភាពស្រស់ស្អាតនាង។

រីឯតារាសម្តែង និងតារាម៉ូដែលនាង Son Ye Jin ក៏ត្រូវបានទស្សនិកជន សម្ដែងការកោតសរសើរ ពីទេពកោសល្យ រសម្តែងក្នុងរឿង "Perfume summer", "Personal Taste" ដែរ ខណៈដែលនាង YoonA ជាបេក្ខជនសម្រាប់ តំណែងជា «ទេពធីតានៃសម្រស់! "goddess of beauty" ជំនាន់ថ្មីមួយ នៃប្រវត្តិសាស្រ្តតន្ត្រីប៉ុប «pop music history »ផងដែរ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Star news Breking news SNSD SM Kpop Korea YoonA