CamNews

ទូរស័ព្ទ 

ចង់បានស្មាតហ្វូនស្ដើង ស្អាត គុណភាពល្អ តម្លៃមធ្យម គួរគិតដល់ Galaxy A8

មិនត្រឹមតែមានរូបរាងខាងក្រៅស្រស់ស្អាត ប៉ុន្តែ Galaxy A8 ក៏ត្រូវបានបំពាក់សេនសឺរក្រយៅ
ដៃ ម៉ាស៊ីនល្អ និងមុខងារដ៏មានប្រយោជន៍យ៉ាងច្រើន។

គេបានដឹងថា ការបង្ហាញខ្លួនរបស់ Galaxy Note 5 និង Galaxy S6 Edge Plus កន្លងមក បាន
ធ្វើឱ្យចំណាប់អារម្មណ៍ទៅលើវត្តមានរបស់ Galaxy A8 ដែលជាស្មាតហ្វូនថ្មីបំផុតនៃត្រកូល
Galaxy A ត្រូវថយចុះ។ ប៉ុន្តែ បើសិនអ្នកកំពុងតែស្វែងរកស្មាតហ្វូនដែលមានរូបរាងស្រស់ស្អាត
លំដាប់ខ្ពស់ អេក្រង់ធំ និងមានកម្មវិធីល្អៗច្រើន ដែលមានតម្លៃមិនថ្លៃពេក នោះ Galaxy A8 គឺ
ជាជម្រើសល្អបំផុត។

Galaxy A8 បច្ចុប្បន្ន ត្រូវបានដាក់លក់ក្នងតម្លៃ​ប្រហែល ៤៦៥ដុល្លារអាមេរិក។ ថ្វីបើមានអេក្រង់
Gorilla Glass 4 ឡើងដល់ 5,7inch តែអ្នកនៅតែមានភាពងាយស្រួល នៅពេលកាន់ក្នុងដៃ។
ស្មាតហ្វូននេះ ស្រាល និងមានកម្រាស់ត្រឹមតែ 5,9inch។

ខាងក្រោម គឺជាគ្រឿងម៉ាស៊ីន របស់ Samsung Galaxy A8 ៖

១.ទំហំ : 158 x 76,8 x 5,9 mm
២.ទម្ងន់ : 151 g
៣.អេក្រង់ : 5,7-inch FullHD
៤.ប្រូសេសឺរ : Exynos 5430, 8core, 1,8 GHz
៥.RAM: 2GB
៦.អង្គចងចាំក្នុង : 32 GB + មេម៉ឺរី
៧.កាមេរ៉ាមុខ : 5 MP
៨.កាមេរ៉ាក្រោយ : 16 MP
៩.SIM: ២, Nano SIM
១០.សេនសឺរស្កេនក្រយៅដៃ : មាន
១១.ប្រព័ន្ធប្រតិបត្តិ : Android 5.1
១២.ថ្ម : 3050 mAh

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ phonearena


Tags: Galaxy A8ស្មាតហ្វូន ស្ដើង ស្អាត