CamNews

ទូរស័ព្ទ 

evleaks បញ្ជាក់ឲ្យដឹង លក្ខណៈសម្បត្តិផ្លូវការរបស់ Note7, មានពណ៌ថ្មីមួយទៀត

កាលពីម្សិលមិញ គណនី evleaks បានធ្វើការបញ្ជាក់ឲ្យដឹងព័ត៌មានមួយចំនួន ស្តីពី Galaxy Note ជំនាន់បន្ទាប់របស់ Samsung ដូចជា ឈ្មោះហៅផ្លូវការថា Galaxy Note7 (លុបបំបាត់ចោលឈ្មោះ ហៅ Galaxy Note 6) និងមានបំពាក់នូវ Feature ថ្មីគឺ សេនស័រស្គែនប្រស្រីភ្នែក ជាដើម។


សម្រាប់ថ្ងៃនេះ evleaks បានបន្តបង្ហើបឲ្យដឹងព័ត៌មានបន្ថែមទៀត ស្តីពី Galaxy Note7។​ គាត់បាន​បញ្ជាក់ថា ស្មាតហ្វូននេះ នឹងនៅតែប្រើប្រាស់អេក្រង់ទំហំ 5.7" SuperAMOLED, មានអង្គផ្ទុកទិន្នន័យ​ទំហំ 64GB អាចបន្ថែមមេម៉ូរីក្រៅបានតាមរយះកាត microSD, កាមេរ៉ាក្រោយ 12MP, មុខ 5MP។ ជាពិសេសជាងគេនោះ Note7 នឹងបំពាក់មកជាមួយនឹងនូវសមត្ថភាព អាចការពារជម្រាបទឹក និង ធូលីបាន​ តាមស្តង់ដារ IP68 និងមាន ៣ពណ៌សម្រាប់ជ្រើសរើស គឺពណ៌ខ្មៅ ទឹកប្រាក់ និងពណ៌ថ្មី មួយទៀតគឺពណ៌ខៀវ។

អ្នកប្រើប្រាស់ធ្លាប់បានជឿជាក់ថា ពណ៌ខៀវនឹងក្លាយជានិន្នាការពណ៌ថ្មីមួយ សម្រាប់ឆ្នាំ ២០១៦ បន្ទាប់ពីពណ៌ទឹកមាស កាលពី ២ឆ្នាំមុន និងពណ៌មាសផ្កាឈូក កាលពីឆ្នាំមុន ហើយ ប្រហែលជា​ក្រុមហ៊ុន Samsung ក៏បានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់រឿងនេះ៕

- អានអត្ថបទ៖ មានដឹងទេ ហេតុអ្វី iPhone ចាំបាច់ត្រូវ បោះបង់ចោល រន្ធដោតកាសស្តាប់តន្ត្រី?
- អានអត្ថបទ៖ ច្បាស់ណាស់ហើយ ដែលថា Samsung Galaxy Note7 ជាឈ្មោះហៅផ្លូវការបស់ ស៊េរី Note បន្ទាប់

 

 

ប្រែសម្រួល៖ មង្គល


Tags: evleaks​ Galaxy Note7 Samsung Smartphone Hightech