CamNews

តារា 

Nicki Minaj ក្លាយជាគណៈកម្មការ American Idol

តារា ៖ បើយោងតាមប្រភពសារព័ត៌មានកំសាន្តបរទេស Marquee ដែលបានចេញផ្សាយ
នាពេល
កន្លងទៅបានអោយដឹងថា តារាចម្រៀងស្រីស្បែកខ្មៅ នាង Nicki Minaj នឹង​ចូល
​រួម​ធ្វើ​ជា​គណៈ
កម្មការ​​មួយ​រូប​ ក្នុង​កម្មវិធី​ប្រលង​ចម្រៀង​ខ្នាត​ធំ  "The American Idol"  ។

Nicki Minaj នឹង​អង្គុយ​លើ​កៅអី​គណៈកម្មការ​ជាមួយ​តារា  Mariah Carey ដើម្បី ​ធ្វើ​ការ​​វាយ​តម្លៃ​​ទៅ​
លើ​ទេពកោសល្យ​របស់​បេក្ខភាព​ដែល​ចូល​​ប្រកួត​ក្នុង​កម្មវិធី ​​American Idol​ បន្ទាប់​ពី​តារា​ចម្រៀង​វ័យ
៤៣ ឆ្នាំ  Jennifer Lopez នឹង Steven Tyler លាឈប់​ពី​តំណែង​​នៅ​​ឆ្នាំ ២០១២ នេះ


ប្រភព​ព័ត៌មានដដែលបាន​បញ្ជាក់​បន្ថែមផងដែរថថា “នៅ​មាន​លិខិត​ស្នាម​បន្តិច​បន្តួច​​ប៉ុណ្ណោះ​​ ដែល
Niki Minaj  ត្រូវ​ចុះ​ហត្ថលេខា ប៉ុន្តែ​ការ​ពិត ១០០%  គឺ​នាង​នឹង​ធ្វើ​ជា​គណៈកម្មការ​ក្នុង​កម្មវិធី​នេះ”​ ។
ប៉ុស្តិ៍ Fox ដែល​ធ្វើ​ការ​ចាក់​បញ្ចាំង​កម្មវិធី American Idol បាន​បដិសេធ​មិន​ធ្វើ​ការ​អធិប្បាយ​​ចំពោះ​ព័ត៌
មាន​នេះ​​ឡើយ​បន្ទាប់​ពី​បណ្ដាញ​ព័ត៌មាន Us បាន​ទាក់​ទង។

ចំណែក​ឯ គណៈកម្មការ​ជើង​ចាស់​ លោក Randy Jackson  ក៏​បាន​លា​ឈប់​ពី​តំណែង​គណៈកម្មការ
​ American Idol​​​ នេះ​ដែរ​ ដោយ​លោក​​បាន​ចាប់​យក​តំណែង​ជា​អ្នក​ណែនាំ​បេក្ខភាព​ប្រលង​​ជំនួស​វិញ

បច្ចុប្បន្ន  កម្មវិធី​ប្រលង​ចម្រៀង​​ខ្នាត​ធំ​​របស់  Fox  មួយ​នេះ​កំពុង​ស្វះស្វែង​រក​គណៈកម្មការ​  ជា​តារា​
ចម្រៀង​​ឡាទីន  ​និង​​តារា​ចម្រៀង​​ចង្វាក់​  country  ដើម្បី​មក​ជួយ  Nicki Minaj  និង  Mariah  Carey
បន្ថែម​ទៀត៕

ដោយ ៖​ រិទ្ធី
ប្រភព ៖ marquee


Tags: international news strange entertainment star