CamNews

ព័ត៌មានអន្តរជាតិ 

គ្រោះថ្នាក់ នៅគីឡូម៉ែត្រ លេខ ២០​ ញាក់សាច់ ម្ចាស់ក្រុមហ៊ុន Unicity បើកឡាន ទំនើប បុកដើមឈើ ខ្ទេចរថយន្ត

ព័ត៌មានអន្តរជាតិ ៖ បុរសជាអ្នកជំនួញប្រុសម្នាក់ ត្រូវបានរកអោយឃើញថា បានរួចផុតពីសេចក្តីស្លាប់ ដ៏អច្ឆរិយៈជាទីបំផុត បន្ទាប់ពីគាត់បានបើករថយន្ត តម្លៃថ្លៃរបស់ខ្លួន  ម៉ាក Lamborghini ពណ៌ខ្មៅជួប នឹងគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្ត ខ្ទេចជាពីរចម្រៀក តែមនុស្ស  មិន អី នេះបើយោងតាមការដក ស្រង់សម្រង់អត្ថបទផ្សាយ ពីកាសែត បាងកក ប៉ុស្តិ៍ ។

សេចក្តីរាយការណ៍បន្តអោយដឹងថា ករណីគ្រោះថ្នាក់ដ៏រន្ធត់មួយនេះ      បាន កើតឡើង នៅត្រង់ចំនុច គីឡូម៉ែត្រ ១៩ និង ២០ ពោលតាមបណ្តោយផ្លូវ Phitsanulok-Nakhonsawan  ស្រុក Bang Rakam ប្រ ទេសថៃ កាលពីវេលាល្ងាច ម៉ោង ៦ ថ្ងៃអង្គារ ម្សិលមិញនេះ ។ អ្វីដែលមិននឹកស្មានដល់នោះគឺថា ក្រុម វេជ្ជបណ្ឌិតដែលបានចុះទៅដល់កន្លែងកើតហេតុខាងលើ បញ្ជាក់  អោយដឹងថា គាត់បែរជាបានឃើញ បុរសជាម្ចាស់រថយន្ត ដែលជាជនរងគ្រោះ  ខាងលើ ឈរនៅផ្នែកម្ខាង    នៃផ្លូវ កំពុងតែនិយាយទូរស័ព្ទ ជាមួយនឹងអ្នកតំណាង ធានារ៉ាប់រង របស់ខ្លួន ទៅវិញ ពោល      គាត់គ្រាន់តែទទួលរងរបួសស្រាលតែ ប៉ុណ្ណោះ ។


ក្រោយពី    មានការ សាក សួរ បុរសជា ជន  រង  គ្រោះខាង     លើ  រូបនេះ មានឈ្មោះថា លោក Pitak Riangsima វ័យ ៤០ ឆ្នាំ ជាម្ចាស់ក្រុមហ៊ុន Unicity ជាក្រុមហ៊ុនបណ្តាញទីផ្សារ មានមូលដ្ឋាន នៅសហ រដ្ឋអាមេរិក ។ លោក Pitak បានប្រាប់ប៉ូលីស អោយដឹងថា គាត់បានបើក  រថយន្តចេញពីក្រុង បាងកក ប្រទេសថៃ បំណងឆ្ពោះទៅកាន់ ខេត្ត Phitsanulok ដើម្បីចូលរួមកិច្ចប្រជុំ    តែដឹងអីថា នៅពេលដែល មកដល់ចំនុចកើតហេតុ គ្រោះអកុសល ក៏បានកើតមានឡើង តែម្តង ពោល   ក្នុងលក្ខខ័ណ្ឌស្ថានភាព ផ្លូវកំពុងតែរអិល ស្របពេលដែលរថយន្ត បើកលឿនដល់ទៅ ១៥០ គ.ម ក្នុងមួយម៉ោង រថយន្តក៏បាន បើករអិលធ្លាក់ផ្លូវ ហើយបានបុកទៅនឹងដើមឈើ ញ៉ាំងអោយ ខ្ទេចរថយន្តជាពីរចម្រៀកតែម្តង តែដឹង អីថា ពិតជា អច្ឆរិយៈហួស បុរសជាអ្នកបើករថយន្ត មិនអីនោះទេ ។ 

គួររំឭកថា មុនពេលជួបហេតុការណ៍ គ្រោះថ្នាក់ ដ៏រន្ធត់    ខាងលើ បុរសជាអ្នកជំនួញប្រុសរូបនេះ​ បាន ឈប់រថយន្តចូលវត្តមួយកន្លែង ក្នុងខេត្ត Nakhonsawan ដើម្បីបន់ស្រន់ សុំសេចក្តីសុខ ខណៈមិត្តភក្កិ របស់គាត់ បានព្រមាន   គាត់ថា    គួរ ណាពាក់បណ្តោងព្រះ  ជាមុនសិន ខណៈពេលដែលមានការធ្វើ ដំណើរផ្លូវឆ្ងាយ ។ ភ្លាមៗនោះ  គាត់ក៏បានយក    បន្តោងព្រះមកពាក់  នៅ នឹង ក ។ លោក Pitak បាន ប្រាប់ដល់អាជ្ញាធរ នៅក្នុងតំបន់អោយដឹងថា   បន្តោងព្រះមួយនោះ គឺជាបន្តោងព្រះពុទ្ធរូប ដ៏កម្រមួយ ព្រះអង្គ ដែលត្រូវគេគោរពសក្ការខ្ពង់ខ្ពស់ជាទីបំផុត ខណៈមានតម្លៃថ្លៃ ដល់ទៅ រាប់លាន បាត ៕

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ បាងកកប៉ុស្តិ៍


Tags: Thailand Thai Asia Bangkok Int news Unt news Breaking news Traffic acident Unicity