CamNews

តារា 

សុន ស្រីពេជ្រ បារម្ភនឹង​ភ្នែក​កើត​ពពែ​ឆ្កែ រហូត​ដល់​ថ្នាក់​ហូរ​ឈាម

ភ្នំពេញ៖ តារាចម្រៀង ប្រចាំផលិតកម្មហង្សមាស កញ្ញា សុន ស្រីពេជ្រ ថ្មីៗនេះ បានបង្ហោះរូប និងសរសេរ Post នៅ លើបណ្តាញទំនាក់ទំនងសង្គម Facebook របស់នាងថា នាងមានបញ្ហាភ្នែកផ្នែកខាងស្តាំ រហូតដល់ហូរឈាមហើយ ស្រវាំងភ្នែកមើលអ្វីមិនច្បាស់ ប៉ុន្តែនាងមិនបានបញ្ជាក់ច្បាស់ទេ ថាអាការៈភ្នែករបស់នាងធ្ងន់ធ្ងរខ្លាំងឬយ៉ាងណាទេ ។

តាមរយៈការសរសេរសារបង្ហោះ នៅលើបណ្តាញទំនាក់ទំនង សង្គម Facebook ដែលជា Account ផ្ទាល់ខ្លួន សុន ស្រីពេជ្រ បាននិយាយថា «ភ្នែករបស់ខ្ញុំដំបូងឡើយ គឺកើតពពែឆ្កែ តែបានប៉ុន្មានថ្ងៃ ក្រោយមកភ្នែកខ្ញុំស្រាប់តែមាន ឈាមហូរ ឥឡូវស្រវាំងមើលអ្វីមិនច្បាស់ទេ ពិតជាគួរឲ្យបារម្មណ៍ខ្លាំងណាស់…» ។

នៅក្នុងសារនោះ តារាចម្រៀងដែលមានទឹកដម សំនៀងពីរោះក្រអួនក្រអៅ កាក់កប់នឹងអាជីពច្រៀងកាត់សក់តាម រោងការ កញ្ញា សុន ស្រីពេជ្រ ក្រោយពីមានជំងឺនេះ នាងបានសម្តែងការព្រួយបារម្មណ៍ ដោយនាងបានពោលថាសុំ កុំឲ្យមានកើតអ្វីមិនល្អ មកលើនាងអី ។ តាមសម្តីនេះនាងបានធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្ររបស់នាងជាច្រើនមាន ការបារម្ភចំពោះអាការៈ ភ្នែកនាងយ៉ាងខ្លាំង ប៉ុន្តែបើទោះជាពេលនេះ ភ្នែករបស់នាងកំពុងតែមានបញ្ហាខ្លាំងក៏ដោយតែ តារារូបនេះ មិនបានបញ្ជាក់ច្បាស់ថា ភ្នែកនាងមានជំងឺអ្វីស្រាលឬធ្ងន់ធ្ងរឡើយ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh