CamNews

ទូរស័ព្ទ 

Apple និយាយថា “ចូរកុំដាក់ iPhone 7 ក្បែរក្បាល នៅពេលហៅទូរស័ព្ទ”

Apple បានទទួលស្គាល់ថា ការដែលដាក់ទូរស័ព្ទជិតត្រចៀក ឬក្បាលយូរក្នុងពេលហៅទូរស័ព្ទ
គឺវាមិនល្អសម្រាប់សុខភាព។

ថ្មីៗនេះ Apple មិនបានលាក់បាំងអំពីបញ្ហាសុខភាពដែលទាក់ទឹននឹង iPhone 7 និង iPhone 7
Plus។ Apple បានទទួលស្គាល់ថា ការដែលដាក់ទូរស័ព្ទជិតត្រចៀក ឬក្បាលយូរក្នុងពេលហៅ
ទូរស័ព្ទ គឺវាមិនល្អសម្រាប់សុខភាព។

ដើម្បីដោះស្រាយបញ្ហានេះ Apple បានលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់ ប្រើកាសស្ដាប់ត្រចៀក ឬ
បើកសម្លេងឮចេញមកក្រៅ ហើយដាក់ទូរស័ព្ទឱ្យឆ្ងាយពីត្រចៀក (ជិតត្រចៀកបំផុត ត្រឹម ០,៥
សង់ទីមែត្រ។

យោងតាមគេទំព័ររបស់ FCC (គណកម្មការទូរគមនាគមន៍) ស្ថានប័ននេះបានផ្ដល់លិខិតអនុញ្ញាត​ឱ្យផលិតបណ្ដាឧបករណ៍ដែលមានកម្រិតហ្វ្រេកង់ RF មិនលើសពីការកំណត។ iPhone 7 និង
7 Plus នៅតែឆ្លើយតបបាននូវការកំណត់នេះ ប៉ុន្តែ អ្នកប្រើប្រាស់គួរតែដាក់ក្បែរក្បាលក្នុងរយៈ
ពេលខ្លី។

Apple ឱ្យដឹងថា មានតែម៉ូដែលដែលមានលេខកូដ A1778 ប៉ុណ្ណោះ ដែលមាន “ធ្លាយ”រលក
វិទ្យុកម្រិតខ្ពស់ និងប៉ះពាល់ដល់សុខភាព។ នៅអាមេរិក ម៉ូដែល A1778 ត្រូវបានដាក់លក់ដោយ
ក្រុមហ៊ុន T-Mobile និង AT&T រួមនឹងស្មាតហ្វូនកំណែអន្តរជាតិមួយចំនួន។ បណ្ដាម៉ូដែលដែល
លក់លើកដំបូងនៅសឹង្ហបុរី និងអូស្ដ្រាលី និងប្រទេសមួយចំនួនទៀត ក៏មានម៉ូដែល  A1778។

មិនត្រឹមតែត្រូវបានគេចោទថា “ធ្លាយរលកវិទ្យុ” iPhone 7 ដែលមានលេខកូដ A1778 ក៏ធ្លាប់
ត្រូវបានអ្នកជំនាញរកឃើញថា ជាកំណែដែលមានការតភ្ជាប់ 3G/4G ខ្សោយជាងម៉ូដែលផ្សេង
ព្រោះប្រើឈីបរបស់ Intel។

សម្រាប់ iPhone 7 Plus កំណែដែលមានលេខកូដ A1784 ក៏ត្រូវបានគេរកឃើញថា មានបញ្ហា
ធ្លាយរលកវិទ្យុកម្រិតខ្ពស់ជាងធម្មតា គឺដូចទៅនឹង iPhone 7 កំណែ A1778។


លេខកូដដែលបានរៀបរាប់ខាងលើនេះ ត្រូវបានឆ្លាក់នៅលើខ្នងរបស់ទូរស័ព្ទ។ អ្នកប្រើប្រាស់
អាចមើលឃើញវានៅពេលទិញទូរស័ព្ទ iPhone ។ បើសិនជ្រុលប្រើ iPhone 7 ឬ 7 Plus ដែល
មានបញ្ហាកធ្លាយរលកវិទ្យុ អ្នកប្រើប្រាស់អាចប្រើសម្បកការពារទូរស័ព្ទដើម្បីកាត់បន្ថយផល
ប៉ះពាល់របស់រលកវិទ្យុនេះ។

ប្រែសម្រួល ៖ តារា
ប្រភព ៖ androidpit


Tags: iPhone 7 iPhone 7 Plus ធ្លាយរលកវិទ្យុ