CamNews

ទូរស័ព្ទ 

Lumia 950 និង Lumia 950 XL លេចរូបភាព មុនថ្ងៃបង្ហាញខ្លួន

Lumia 950 និង Lumia 950 XL គឺជាស្មាតហ្វូនលំដាប់កំពូលដំបូងនៃស្រឡាយ Lumia បន្ទាប់
ពីវាបានធ្លាក់ក្នុងដៃ Microsoft។

យោងតាមប្រភពដំណឹងនានា ស្មាតហ្វូន Lumia 950 និង Lumia 950 XL នេះ នឹងត្រូវបាន
ឧទ្ទេសនាមជាផ្លូវការនៅខែតុលាខាងមុខ។ បើទោះជាមិនទាន់ដល់ថ្ងៃបង្ហាញខ្លួន ប៉ុន្តែ រូប
ភាពរបស់ស្មាតហ្វូនលំដាប់កំពូលនេះ ត្រូវបានគេយកមកចុះផ្សាយស្ទើរគ្រប់ទំព័រកាសែត។

រូបភាពបានបង្ហាញថា ស្មាតហ្វូនទាំងពីរនេះ នឹងមានសម្បកធ្វើអំពីអាលុយមីញូម ច្រើនពណ៌
គួរចាប់អារម្មណ៍។ ចំនុចលេចធ្លោបំផុតនៃរូបរាងខាងក្រៅរបស់ Lumia 950 និង Lumia 950
XL នេះ នោះគឺ កាមេរ៉ាលយ និងពាណិជ្ជសញ្ញារបស់ Microsoft។

ប្រភពដំណឹងឱ្យដឹងថា​ ស្មាតហ្វូននេះ អាចនឹងមានឈ្មោះផ្សេង គឺ Talkman និង​ Cityman។
អំពីម៉ាស៊ីន Lumia 950 ឬ Talkman អាចនឹងមានអេក្រង់ 5,2inch ដែលមានរីសូលូសឹន WQHD
1440x2560pixels។ ម៉ាស៊ីននេះ​​​ ប្រើឈីប Snapdragon 808 64bit 6core, RAM 3GB, អង្គចង
ចាំក្នុង 32GB។ កាមេរ៉ាក្រោយរបស់ស្មាតហ្វូននេះ មានកម្រិតដល់ទៅ 20Mpx ប្រើបច្ចេកវិទ្យា
Pureview ។ កាមេរ៉ាមុខ 5Mpx។

ចំណែក Lumia 950 XL ឬ Cityman វិញ​ នឹងត្រូវបានគេហៅថា​ ហ្វាប្លែត ព្រោះវាមានអេក្រង់
5,7inch រីសូលូសឹន WQHD 1440x2560 pixels។ ម៉ាស៊ីននេះ ប្រើឈីប Snapdragon 860
64bit8core,RAM 3GB,អង្គចងចាំក្នុង 32GB។ ថ្មរបស់វា មានកម្រិត 3.300mAh ក្រៅពីនេះ
គ្មានអ្វីខុសប្លែកពី Lumia 950 នោះទេ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ theverge


Tags: Lumia 950 Lumia 950 XLស្មាតហ្វូន​ ទូរសព្ទ