CamNews

តារា 

អេមមី សារភាពថា «ខ្លួនជាអ្នកគាំទ្រផ្កាប់មុខរបស់កីឡាករ ចាន់ វឌ្ឍនាកា និង ស៊ូ យ៉ាទី»

(ភ្នំពេញ)៖ ពិតជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល​ ខណៈសុខៗស្រាប់តែតារាចម្រៀងសិចស៊ី ប្រចាំផលិតកម្ម អ៊ឹម(M) កញ្ញា ជិន ស្រីនុត ដែលទើបប្តូរឈ្មោះមកជា អេមមី ដើម្បីយកហុងស៊ុយ បា​នបង្ហាញពីគោលជំហគាំទ្រ វិស័យកីឡាបាល់ទាត់ នៅកម្ពុជា។ ពិសេសនាងបានសាររភាព​ប្រាប់ឈ្មោះ កី​ឡាករបាល់ទាត់ ដែលនាងចូលចិត្ត និងគាំទ្រពួកគេខ្លាំងជាងគេទៀតផង ក្នុងនោះគឺកីឡាករ ចាន់ វឌ្ឍនាកា និងកីឡាករ ស៊ូ យ៉ាទី។

ទន្ទឹមនឹងការបង្ហាញគោលជំហ នៃការគាំទ្រ កីឡាករ ចាន់ វឌ្ឍនាកា និងកីឡាករ ស៊ូ យ៉ាទី និងវិស័យកីឡា បាល់ទាត់នៅកម្ពុជានេះដែរ តារាចម្រៀ​ង​ អេមមី ​បានបញ្ជាក់ថា ​នាងនឹងបន្តលើកទឹកចិត្ត ក្រុមកីឡាករបាល់ទាត់ខ្មែរទាំងអស់​ ឲ្យខិតខំបន្ថែមទៀត​ ដើ​ម្បី​ពង្រឹងស​ម​ត្ថភា​ព ឆ្ពោះ​ទៅរកភាពជោគជ័យ នឹងល្បីល្បាញ​នៅលើឆាកអន្តរជាតិ។

នៅលើបណ្តាញសង្គម ហ្វេសប៊ុករបស់តារាចម្រៀងស្រី កញ្ញា អេមមី បានសរសេរ​បង្ហាញ ពីចំ​ណាប់អារម្មណ៍ផ្ទាល់ខ្លួន ភ្ជាប់ជាមួយរូបភាពកីឡាករពីររូប គឺខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា និងអ្នកចាំទីដៃពីងពាង ស៊ូ យ៉ាទី ថា«My Idol ស៊ូ យ៉ាទី និង ចាន់ វឌ្ឍនាកា!»។

តាមការកត់​សម្គាល់ រយៈពេល៣ឬ៤ឆ្នាំចុងក្រោយនេះ វិស័យកីឡាបាល់ទាត់ នៅកម្ពុជា ​កា​ន់តែមានការរីកចម្រើន និងទទួលបានការគាំទ្រខ្លាំង ពីសំណាក់មជ្ឈដ្ឋានមហាជន​ គ្រប់ស្រទាប់វណ្ណៈ។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានសិល្បករ-សិល្បការិនីខ្មែរជាច្រើនទៀត បាននាំគ្នាផុសផុល គាំទ្រ​ដល់វិស័យកីឡារបាល់ទាត់ និងក្រុមកីឡាករខ្មែរ ខណៈរាល់ការប្រកួតលក្ខណៈអន្តរជាតិម្តងៗ តែងមានអ្នកចូ​ល​រួមទស្សនា រាប់ម៉ឺននាក់៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Emmi