CamNews

តារា 

ជាការពិតទេដែល នាង Yaya និង Nadech លួចភ្ជាប់ពាក្យជាមួយគ្នាស្ងាត់ៗ?

ព័ត៌មានកំសាន្ត ៖ ​តារាសម្តែងថៃមួយគូ ដែលជាគូស្នេហ៍ទាំងក្នុងសាច់រឿងនិងក្រៅសាច់រឿង កំពុងតែផ្ទុះឡើងនូវពាក្យចចាមអារាមជាថ្មីម្តងទៀតថា អ្នកទាំង ២ បានលួចភ្ជាប់ពាក្យជាមួយនិងគ្នាស្ងាត់ៗ តើរឿងនេះគឺជាការពិតដែរទេ?

បើយោងតាមការបកស្រាយរបស់គេហទំព័រ sanook បានឲ្យដឹងថា តាមការកត់សម្គាល់បានឃើញថា នាង Yaya បានពាក់ចិញ្ចៀននៅម្រាមដៃនាង បញ្ជាក់ថា រូបនាងផ្ទាល់បានភ្ជាប់ពាក្យ ឬ មានគូបញ្ចាំចិត្តរួចហើយ ។ 

ជាងនេះទៅទៀតវាក៏ជារឿងធម្មតាដែលអ្នកទាំង ២ ភ្ជាប់ពាក្យជាមួយគ្នាព្រោះគ្រួសារទាំងសងខាងក៏បានដឹងលឺ ព្រមទាំងទៅណាមកណាជាមួយគ្នាជារឿយៗ ប៉ុន្តែអ្វីបានមហាជនមានចម្ងល់គឺថា ហេតុអ្វីបានជារឿងនេះត្រូវលាក់ជាអាថ៌កំបាំង? 

ទោះបីជាយ៉ាងណាក៏ដោយ យើងមានតែរង់ចាំឲ្យនាង Yaya និង Nadech ចេញមុខបកស្រាយដោយផ្ទាល់ថា​ អ្នកទាំង ២ ពិតជាបានភ្ជាប់ពាក្យជាមួយគ្នាដែរ ឬ ទេ ៕










ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ Sanook


Tags: Yaya Kimberly Pat napapa Nadech