CamNews

តារា 

ទេព សម្ផស្ស រងការ រិះគន់ថា ល្បីកាន់តែខ្លាំង វាយឫកកាន់តែខ្លាំង

ភ្នំពេញ៖ តារាសម្តែង ទេព សម្ផស្ស ក្រោយពីក្តាប់បាននូវ ប្រជាប្រិយភាព និងភាពលេចធ្លោខ្លាំង តាមរយៈការលេចមុខគ្រងតំណែង ជាតួឯក ក្នុងការសម្តែងខ្សែ រឿងជាច្រើនមកនោះ ថ្មីៗនេះ បានទើបប្រទះ នូវបញ្ហារឿងរ៉ាវ អាស្រូវ ស្នេហាជុំវិញ ការសង្ស័យមានកូនជាមួយ បុរសជនជាតិភីលីពីន ។ ស្របគ្នានឹងដំណឹង មានលោកមន្រ្តី ធំឋានៈឯកឧត្តម ជួយទំនុកបម្រុង ចិញ្ចឹមពីក្រោយខ្នង ។

យ៉ាងណាមិញ ដំណឹងនៃការភ្ជាប់ និស្ស័យស្នេហ៍រវាងនាង ជាមួយនឹងបុរសជនជាតិ ភីលីពីន រហូតឈានដល់ ការរស់នៅក្រោមដំបូលផ្ទះតែមួយ និង បានកូនប្រុសមួយ ជាចំណងដៃនោះ មិនទាន់រសា ត់ឃ្លាតឆ្ងាយផង ក៏ស្រាប់តែពេលនេះ ទេព សម្ផស្ស ត្រូវរងនូវព្យុះព័ត៌មាន រិះគន់ថ្មីមួយ ទៀតថា នាងជាតារាស្រី ដែលវាយឫក ខ្ពស់កប់ពពក ហើយក៏ឆាប់ភ្លេចធាតុដើម របស់ខ្លួន ។

ប្រភពពីចង្កោមអ្នកសិល្បៈ បាននិយាយឱ្យថា តារាសម្តែង ទេព សម្ផស្ស ក្រោយពីឡើងកូដ ក្តោបក្តាប់បានតំណែង តួឯកជាបន្តបន្ទាប់គួបផ្សំ និង មានអ្នកធំចាំជួយ ជ្រោមជ្រែង ពីក្រោ យខ្នងឱ្យល្បីឈ្មោះ ទៀតនោះ ទើបបានប្រែក្លាយ ចរិករបស់តារាស្រី រូបនេះ ពីមនុស្សធ្លាប់តែរុះរាយ រាក់ទាក់មកជាមនុស្ស ឆ្មើងឆ្មៃ និង វាយឫកខ្ពស់ហាក់មើលស្រាល អ្នកសិល្បៈដូចគ្នា ពិសេសអ្នកដែលកាលីប មិនដល់នាង ។

ប្រភពដដែល បាននិយាយថា រាល់ពេលដែលតារាស្រី ទេព សម្ផស្ស ចេញទៅសម្តែង ខ្សែភាពយន្តម្តងៗ នាងហាក់មានអំនួត លើខ្លួនឯង ខ្លាំងណាស់ ។ មិនតែប៉ុណ្ណោះ សម្ផស្ស ក៏ធ្លាប់បានបង្ហាញ ពីចរិកឫកពារ មិនសូវគប្បី និង ប្រើសម្តីគំរោះគំរើយ ថែមទាំងពេលខ្លះ ចូលចិត្ត និយាយកុហក ជាមួយអ្នកស្គាល់គ្នា ទៀតផង ។

ជុំវិញការរិះគន់ ខាងលើនេះ គេហទំព័រ LookingTODAY កាលពីរសៀល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ មិនអាចស្វែងរក ការបំភ្លឺណាមួយពី កញ្ញា ទេព សម្ផស្ស បានទេ ព្រោះលេខទូរស័ព្ទ របស់នាងធ្លាប់ប្រើ ត្រូវបានបិទ ។ យ៉ាងណាមិញ LookingTODAY រង់ចាំស្វាគមន៍ ចំពោះការចេញមុខ បកស្រាយការពិត ពីសំណាក់ ទេព សម្ផស្ស នៅពេលក្រោយ ដោយក្តីរីយរាយ ៕



ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh