CamNews

កំសាន្ត 

អ្នកនាង សារ៉ាយ សក្ខណា និងក្រុមគ្រួសារ បង្ហាញរូបភាពដើរកាត់កណ្តាលភ្លៀង មើលទៅពិតជាមានក្តីសុខណាស់

សៀមរាប៖ បន្ទាប់ពីអ្នកនាង សារ៉ាយ សក្ខណា បានឃ្លាតចាកឆ្ងាយពីទឹកដីប្រទេសខ្មែរ ដែលជាស្រុកកំណើតរបស់ខ្លួន ហើយទៅរស់នៅលើទឹកដី អាមេរិកជាមួយស្វាមី អស់រយៈពេលជាយូរ ធ្វើឲ្យហ្វេនៗបានមានការនឹកនា ដល់រូបនាងគ្រប់គ្នាតែម្ដង។



ជាក់ស្ដែងស្រាប់តែលេចមុខសារ៉ាយ សក្ខណា និងស្វាមីព្រមទាំងកូនស្រី នៅក្នុងប្រទេសខ្មែរ ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង។​

លើសពីនេះ មកដល់ខ្មែរមិនទាន់បានប៉ុន្មានផង អ្នកនាងក៏ឆ្លៀតធ្វើការងារសិល្បៈ បានមិនចេះតិច ថែមទាំងមានវត្តមានលើ កញ្ចក់ទូរទស្សន៍ទៀតផង។ ហើយនាងក៏មិនភ្លេចឆ្លៀតពេល ទៅសម្រាកលំហែកាយ នៅក្រៅក្រុង ជាមួយស្វាមីជាទីស្រលាញ់នោះឡើយ។



 តាមរយៈគណនីហ្វេសប៊ុករបស់ខ្លួន អ្នកនាង សារ៉ាយ សក្ខណា បានបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញពីដំណើរកម្សាន្ត ដ៏រីករាយ និងពោរពេញដោយសុភមង្គល នៅក្នុងខេត្តសៀមរាប។ អ្វីដែលធ្វើឲ្យប្រិយមិត្តចាប់អារម្មណ៍នោះគឺ មានភ្លៀងធ្លាក់យ៉ាងខ្លាំងជោគជាំ ប៉ុន្តែមើលទៅគ្រួសាររបស់អ្នកនាង នៅតែមានក្តីសុខ ដើរបាំងឆ័ត្រទាំងភ្លៀង ប្រកបដោយស្នាមញញឹមយ៉ាងស្រស់ថ្លា ព្រមទាំងពោរពេញដោយភាពផ្អែមល្ហែមផងដែរ៕






អត្ថបទ៖ ចំរើន