CamNews

តារា 

Hyeri ស្ថានភាព ជម្ងឺរលាកស្រោមខួរក្បាល ដល់ណាហើយ ខណៈអ្នកគាំទ្រ បារម្ភជាខ្លាំង

ព័ត៌មានកំសាន្ត ៖ Hyeri ដែលជាសមាជិកក្រុម Girl’s Day​ កាលពីថ្មីៗនេះ ប្រញាប់ទៅបន្ទប់សង្គ្រោះបន្ទាន់ ដោយសារតែ ជំងឺគ្រុន នឹងឈឺក្បាលយ៉ាងធ្ងន់ធ្ងរ ។ អំឡុងពេលដែលអ្នកគាំទ្រ ជាច្រើនមានការព្រួយបារម្ភ តារាចម្រៀង មកពីផលិតកម្ម Dream Tea Entertainment ចូលពេទ្យនោះ ស្រាប់តែមានព័ត៌មានបង្ហាញឲ្យដឹងថា នាងត្រូវបានទទួលរងពី ជំងឺរលាកស្រោមខួរ កាលពីថ្មីៗនេះ ក៏ប៉ុន្តែបច្ចុប្បន្នភាព ស្ថានភាពជម្ងឺរបស់នាង ស្ថេរភាព និង កំពុងតែទទួលបានការប្រសើរឡើងវិញ។ បន្ទាប់ពីបានលឺដំណឹង ប្រជាជនបានបន្តបង្ហាញពីការគាំទ្រ របស់ពួកគេសម្រាប់ តារាចម្រៀងរូបនេះ ហើយជូនពរ ឲ្យនាងឆាប់ជាសះស្បើយឡើងវិញ ឲ្យឆាប់រហ័ស និងទទួលការឈប់សំរាក ឲ្យបានច្រើន៕


- អាន ៖ Hyeri តារាចម្រៀង ពីទីក្រុង Seoul ចូលពេទ្យសង្គ្រោះបន្ទាន់ ព្រោះជម្ងឺ រលាកស្រោមខួរក្បាល ធ្ងន់ធ្ងរ

 




ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ koreaboo