CamNews

ភាពយន្ត 

អ្នកប្រមាញ់ សង្គ្រាមទឹកកក ល្អមើល គ្រប់ឈុតឆាក តាំងពីដើមដល់ចប់ ចាក់បញ្ចាំងហើយ នៅថ្ងៃចូលឆ្នាំ (Trailer)

ភាពយន្ត ៖ សង្គ្រានឆ្នាំថ្មី ឆ្នាំនេះ ប្រិយមិត្ត មិត្តអ្នកអានទាំងអស់គ្នា មានគម្រោងដើរលេងនៅទីណា ឲ្យពិតប្រាកដ? មានគម្រោងចាកចេញពីទីក្រុង ទៅទស្សនាកំសាន្តតាមបណ្តារមណីយដ្ឋានក្នុងព្រះ រាជាណាចក្រកម្ពុជាដែរឬទេ? ដោយឡែក ករណីអស់លោកអ្នក នឹងមិនធ្វើដំណើរទៅទីជិតឆ្ងាយ នោះទេ ដោយគ្រាន់តែរីករាយឱកាសនៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅរាជធានីភ្នំពេញ តើ លោកអ្នកមានគម្រោងអ្វីពិសេសដែរឬទេ ? បើពុំទាន់មានគម្រោងជាក់លាក់ណាមួយនោះទេ ក្រុម ការងារយើងខ្ញុំ សូមណែនាំអស់លោកអ្នក ទៅតាមនិងទស្សនាខ្សែភាពយន្តហូលីវូដថ្មី ដែលទើប តែមកដល់ ចាក់បញ្ជាំងហើយគ្រប់រោងភាពយន្តទំនើបៗក្នុងរាជធានីភ្នំពេញ នោះគឺ The Huntsman Winter War ។ អ្វីដែលកាន់តែពិសេសនោះគឺថា មានការចាក់បញ្ជាំងជាលក្ខណៈ 4DX ដូចគ្នាដែរ នៅរោងភាពយន្តទំនើប Major Cineplex by Cellcard នៅឯផ្សារទំនើប អ៊ីអនម៉ល ។ 



យូរមកហើយ ដែលគេគិតថា ម្ចាស់ក្សត្រីកំណាច Ravenna ត្រូវបានស្លាប់ក្រោមផ្លែដាវរបស់ព្រះនាងព្រិលស។ ទ្រង់បានមើលថែប្អូនស្រីរបស់ទ្រង់ Freya ដែលត្រូវគេក្បត់ និងនិរទេសចេញពីព្រះនគរ។ ដោយ Freya មានមហិទ្ធិឫទិ្ធធ្វើឱ្យសត្រូវកក ម្ចាស់ក្សត្រីទឹកកកក្មេងនេះ បានចំណាយពេលរាប់សតវត្សនៅក្នុងវិមានត្រជាក់មួយ បង្ហាត់អ្នកប្រមាញ់ខ្លាំងក្លា រួមមាន Eric (Hemsworth) និងអ្នកចម្បាំង Sara (Chastain) ដើម្បីឱ្យពួកគេទាំងពីរប្រយុទ្ធដើម្បីតម្រូវការតែមួយ  គឺក្តីស្រឡាញ់ពិត ចេញពីចិត្ត។ វេទមន្តទឺកកកដ៏អស្ចារ្យ របស់ម្ចាស់ក្សត្រី Freya ពិតជាអស្ចារ្យហួស ពីការស្មាននៅពេលដែលប្រទះជាមួយនឹងកំពូលវេទមន្ត ពីសំណាក់ម្ចាស់ក្សត្រីកំណាច Ravenna ស្របពេលដែលកំពូលអ្នកប្រយុទ្ធ  Eric និង Sara សហការគ្នាប្រយុទ្ធបានល្អ នៅក្នុងឈុតឆាក សង្គ្រាមទឹកកកនោះ បានញ៉ាំងឲ្យផ្ទៃរឿងទាំងមូល ល្អមើល ត្រជាក់ភ្នែក តាំងពីដើម ដល់ចុងបញ្ចប់ ជ្រាបកាន់តែច្បាស់ថាតើ អ្នកប្រមាញ់សង្គ្រាមទឹកកក ល្អមើលខ្លាំងដល់កម្រិតណានោះ តាមដាន ទស្សនាទាំងអស់គ្នា នៅគ្រប់រោងភាពយន្តទំនើប ដែលចាប់បញ្ជាំងពីថ្ងៃទី ១៣ មេសា ២០១៦ នេះ តទៅហើយ ។




ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ  បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត  ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់   ពីភាពយន្តជារៀងរាល់ អាទិត្យ។








Tags: Westec Movie Eddie The Eagle The Huntsman Winter War