CamNews

ទូរស័ព្ទ 

Vivo Xplay 5 Elite: ស្មាតហ្វូនមាន RAM 6GB ដំបូងគេលើពិភពលោក បង្ហាញខ្លួនជាផ្លូវការហើយ

ក្រុមហ៊ុន Vivo របស់ប្រទេសចិន ទើបតែធ្វើការប្រកាសបង្ហាញជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មីមួយឈ្មោះ ថា Vivo Xplay 5 Elite ដែលជាស្មាតហ្វូនមាន RAM 6GB ដំបូងគេលើពិភពលោក នៅក្នុងព្រឹត្តិការណ៍ មួយនៅប្រទេសចិន។ 


យោងតាមគេហទំព័រ Gsmarena បានឲ្យដឹងថា Vivo Xplay 5 Elite មានការរចនាម៉ូតតួធ្វើពីលោហធាតុ មិនអាចដោះថ្មបាន។ ស្មាតហ្វូនបំពាក់ដោយអេក្រង់រកោង Super AMOLED 5.43 inch, បង្ហាញកំរិរភាព ច្បាស់ Quad HD (2560 x 1440 pixel) និងការពារអេក្រង់ដោយប្រភេទកញ្ចក់ដ៏រឹងមាំ Gorilla Glass 4។

ឧបករណ៍នេះប្រើប្រាស់ឈីស៊េរីខ្ពស់ Snapdragon 820 ថ្មីបំផុតរបស់ Qualcom ជាមួយនឹង RAM ឡើង ដល់ 6GB និងមានអង្គផ្ទុកទិន្នន័យ 128 GB។

Vivo Xplay 5 Elite មានបំពាក់នូវកាមេរ៉ាក្រោយទំហំ 16 MP (ប្រើប្រាស់ Sensor Sony IMX298) ជាមួយ សមត្ថភាព Autofocus, អំពូល Flash LED ពីរ និងកាមេរ៉ាមុសទំហំ 8 MP។ ស្មាតហ្វូនមានរន្ធដោតស៊ីម កាតចំនួនពីរ គាំទ្រតំណភ្ជាប់ LTE, NFC, chip សម្លេង Hi-Fi 3.0 (2*ES9028 + OPA1612) និងមានថ្ម ទំហំn 3600 mAh។ ក្រៅពីនេះ Vivo Xplay 5 Elite មានបំពាក់នូវទ្រនាប់ស្គែនម្រាមដៃ នៅផ្ទៃខាងក្រោយ ថែមទៀតផង។

ស្មាតហ្វូននេះ ប្រើប្រព័ន្ធប្រតិបត្តិការ Android 5.1 Lollipop khi ពេលបញ្ចេញលក់នៅលើទីផ្សារ។ បើតាមការរំពឹងទុក Vivo Xplay 5 Elite នឹងធ្វើការដាក់លក់នៅថ្ងៃទី៨ ខែមីនា នៅលើទីផ្សារប្រទេសចិន ក្នុងតម្លៃ 655 USD។

ទន្ទឹមនឹង Vivo Xplay 5 Elite, Vivo នៅថែមទាំងធ្វើការបង្ហាញណែនាំស្មាតហ្វូនមួយទៀតគឺ Vivo Xplay 5 ជាមួយនឹងលក្ខណៈសម្បត្តិ និងតម្លៃលក់ទាបជាង Xplay 5 Elite។ ជាក់ស្តែង Vivo Xplay 5 មានការ រចនាម៉ូតដូចទៅនឹង Vivo Xplay 5 Elite ដែរ ប៉ុន្តែវាប្រើប្រាស់ Snapdragon 652, RAM 4GB, គាំទ្រ chip សម្លេង Hi-Fi 3.0 (CS4395+AD45257)។

Vivo Xplay 5 នឹងដាក់លក់នៅលើទីផ្សាររួមថ្ងៃគ្នាជាមួយ Vivo Xplay 5 Elite ក្នុងតម្លៃលក់ 565 USD។

បច្ចុប្បន្ន Vivo នៅមិនទាន់ធ្វើការប្រកាសឲ្យដឹងពីពេលវេលាណាមួយ ក្នុងការដាក់លក់ស្មាតហ្វូនទាំងពីរ នេះ នៅលើទីផ្សារបណ្តាប្រទេសផ្សេងៗទៀត ក្រៅពីចិន នៅឡើយទេ៕

- អានអត្ថបទ៖ លេចចេញលក្ខណៈសម្បត្តិរបស់ Samsung Galaxy A9 Pro: camera 16MP/8MP, 4GB RAM, Android 6.0.1
- អានអត្ថបទ៖ iPhone 7 Plus នឹងមានឈ្មោះជាផ្លូវការថា iPhone Pro?

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ GSMArena, VR


Tags: Vivo Xplay 5 Elite Xplay 5 Smartphone Hightech