CamNews

ភាពយន្ត 

The Martian ភាពយន្តហូលីវូដ គួបផ្សំបច្ចេកវិទ្យាអស្ចារ្យ ពី NASA ចាក់បញ្ជាំងហើយ 4DX នៅ Major Cineplex

ភាពយន្ត ៖ នាថ្ងៃទី៣០ ខែកញ្ញា ម្សិលមិញនេះ រោងភាពយន្ត លំដាប់អន្តរជាតិ Major Cineplex by Cellcard ដែលមានទីតំាង ក្នុងផ្សារទំនើប AEON Mall ជាន់ទី២​ បានបង្កើត​កម្មវិធីសន្និសីទកាសែត ស្តីអំពី ខ្សែភាពយន្ត​ "The Martian" ជាប្រភេទ 4DX ដែលជាបច្ចេកវិទ្យាថ្មីបំផុត ដោយនំាមកនូវ រូប ភាពពិត សម្រាប់ចក្ខុ របស់ទស្សនិកជន ពេលបានចូលទស្សនា។

គួររំឮកថា "The Martian" គឺជា  ភាពយន្ត ហូលីវូដ ដែល មានភាពអស្ចារ្យជាងពេលណា ណា ទាំង អស់ ពោលជាខ្សែ ភាពយន្តហូលីវូដ ដែលមានកិច្ច សហប្រតិបត្តិការល្អជាមួយនឹងអង្គការ ណាសា តួយ៉ាង ភាពយន្ត The Martian  ប្រជុំ  ទៅ  ដោយបច្ចេកវិទ្យាទាំង ៨ របស់ណាសា រួមមានដូចជា ៖ កន្លែង ​ស្នាក់​នៅ  ការ​ដាំ​ដំណាំ​ ការ​ទាញ​យក​ទឹក​  មក​ ប្រើ​ប្រាស់  ​ឡើង​វិញ ការ​បង្កើត​អុកស៊ីហ្សែន​ ឈុត​សំលៀក​បំពាក់​ភព​អង្គារ​ យាន Rover ការប្រើ​អ៊ីយ៉ុង​ជា​កម្លាំង​រុញ​ច្រាន និង ផ្ទាំង​បន្ទះ​សូឡារ​ ជាដើម។  រឿងនេះគឺនិយាយអំពី លោក Mark Watney គាត់ គឺ   ជាអវកាសយានិកម្នាក់ ហើយត្រូវ បានគេបញ្ជូន ទៅភពព្រះអង្គារ ប៉ុន្តែគាត់ត្រូវបានគេសន្មតថា បានស្លាប់បន្ទាប់ពីជួបព្យុះ យ៉ាងខ្លាំង មួយ ។ ប៉ុន្តែ Watney នៅរស់រានមានជីវិត  និង បាន រកឃើញខ្លួនឯង នៅតែលតោលម្នាក់ឯង នៅ លើ ភពព្រះអង្គារនេះ។ តើគាត់អាចមានជីវិតរស់រាន ដើម្បីត្រលប់មកភពផែនដីដែររឺទេ?

គោលបំណងរបស់កម្មវិធីនេះ គឺចង់អោយអ្នកកាសែត និង Bloggers   ទំាងអស់ បានចូលរួម ទស្ស នា និង ទទួលយកនូវបទពិសោធន៍ដែលមិនអាចបំភ្លេចបានមួយនេះដើម្បីចែករំលែកនូវបទពិ សោ ធន៏ថី្មៗ និងស្វែងយល់ អោយកាន់តែច្បាស់ អំពីភាពអស្ចារ្យរបស់ 4DX។​

4DX គឺជាការចាក់បញ្ចាំង នៅក្នុងរោងភាពយន្ត ដែល   មាន បច្ចេកវិទ្យាខ្ពស់ ជាង 3D​ ហើយ 4DX ត្រូវបានបំពាក់ដោយ បច្ចេកវិទ្យាខ្ពស់ និង  អាច ធើ្វអោយលោកអ្នក មាន   អារម្មណ៏ ហាក់បីដូចជា នៅក្នុងសាច់រឿង ពិតៗ តំាងពីដើម រហូតដល់ចប់។ អ្នក  នឹង អាចមាន អារម្មណ៏ពិតៗ ដូចជាបាន ប៉ះនឹង ខ្យល់បក់ (Wind) ពន្លឺរន្ទះ (Lighting) ពពុះ   (Bubbles) និងក្លិន (Scent) ជាច្រើនបែប ដែល បាន បញ្ចេញមកក្រៅ ទៅតាមបរិយាកាស នៃរឿង។   ការរំញ័រនៃកៅអី (Vibration) ធ្វើអោយលោក អ្នក រង្គើរទៅមុខ ថយក្រោយ (Pitch) ទៅ   ឆ្វេង  ទៅស្តាំ (Roll) រង្គើរចុះឡើង (Heave) មានចលនា ឥតឈប់ឈរ ស្ទើរតែគ្រប់ពេល ក្នុងផ្ទៃរឿង  ទាំង  មូល។ ក្រៅពីនេះ 4DX  ក៏មាន អ័ព្ទ (Fog) ដែល បាញ់ ចេញ ពីអេក្រង់ ហើយសាយភាយ ពេញក្នុងបន្ទប់ 4DX  លាយ ឡំជាមួយនឹង ការបាញ់ខ្យល់ (Air Shot) និងបាញ់ទឹក (Water Shot) ចេញពីកៅអី​ តាមឈុតឆាក នីមួយៗផងដែរ។

រឿង The Martian មិនមែនជារឿង លើកដំបូង ដែល មាន  លក្ខណៈជា  4DX នោះទេ លោកអ្នក ក៏ អាចទស្សនា និងទទួលយកនូវ បទពិសោធន៍ 4DX ជាមួយ  រឿង  ជាបន្ត  បន្ទាប់ទៀត ដូចជា The Walk, Goosebumps, The Peanuts movie ,Victor Frankestein, In The Heart of the Sea , Star War: The Force Awakens, Point Break, The Last Witch Hunte & Scout Guide To The Zom - bie Apocalypse ​ ដែលនឹង ចាក់បញ្ចាំង ឆាប់ៗនេះ។​

គួរបញ្ជាក់  ផងដែរថា រោង  ភាពយន្ត Major Cineplex by Cellcard ជា   រោងភាពយន្ត តែមួយគត់ ដែលមាន   ចាក់បញ្ចាំង ភាពយន្ត ជាប្រភេទ 4DX ​ក្នុង  ព្រះរាជាណាចក្រកម្ពុជា។ ទស្សនា Trailer​​ នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិត ពី  ភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្ត ដែលលោកអ្នកចូលចិត្តអាចចូលទៅ   កាន់ ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.face book.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជា មិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពី ភាពយន្ត ជារៀងរាល់អាទិត្យ ៕


Tags: Westec Hollywood movie Disney Sony Legend Major cineplex The Martian 4DX