CamNews

ព័ត៌មានវីដេអូ 

កំពុងបើកបរឃើញសត្វពស់នៅលើកញ្ចក់ឡាន

កំពុងបើកបរ ស្រាប់តែមានសត្វពស់មួយក្បាលធ្លាក់ពីណាមក នៅលើកញ្ចក់ឡាន។ ហើយវាក៏បានបង្ហាញធ្មេញគំរៀមកំហែងទៀតផង។ នេះជាស្ថានភាពដែលគ្រួសារ
លោកស្រី Fisher បានជួបប្រទះ។ គាត់បានត្រូវប្រឈមមុខ សត្វពស់ នៅពេលកំពុង
បើកបរ​ជាមួយនឹងល្បឿន១០០គីឡូម៉ែត្រក្នុងមួយម៉ោង។ ក៏ប៉ុន្តែសត្វពសនោះក៏មិន
ធ្លាក់ចុះផ្លូវនោះទេ។

លោកស្រី Rachel Fisher ជាមួយប្តីនិងកូនតូច៣នាក់ កំពុងអង្គុយនៅកៅអីក្រោយបាន
រកឃើញសត្វពស់មួយកំពុងវារនៅលើក្បាលឡានខាងមុខ។លោកស្រី Fisher អាយុ២៦ឆ្នាំ
បានបើកបរផង ហើយក៏មិនភ្លេចថា �អើយ ព្រះជាម្ចាស់� ដោយខ្លាចពេកទៀតផង។


ប្តីរបស់គាត់ លោក Tony អាយុ ២៩ឆ្នាំ បានថតវីឌីអូ សត្វពស់នេះដោយទូរស័ព្ទដៃ ហើយបានឲ្យដឹងថា៖ �ខ្ញុំចង់ធ្វើឲ្យសត្វពស់នោះធ្លាក់ចុះ វាបន្លាចខ្ញុំ។� លោក Tony ខ្លាច
ថា វាអាចលូនចូលក្នុងឡាន ហើយ បង្កឲ្យគ្រោះថ្នាក់ដល់កូន៣នាក់អង្គុយនៅក្រោយ។


លោក Tony បានបង្ហោះវីឌីអូនេះទៅលើបណ្តាញ Youtube។ ជាភ្លាមវាបានទាក់ទាញ​
មនុស្សចូលមើលជាច្រើន។ ដល់បច្ចុប្បន្នគឺមានច្រើនជាង ៧០០,០០០លើកចូលមើល
ហើយ។

ប្រភព៖ ione .
ដោយ៖ ណាវី .

Tags: