CamNews

តារា 

ទេព អាណាន់ ជួប​ទុក្ខ​ធំ ព្រោះ​ឪ​ពុក​ស្លាប់​ចោល

(ភ្នំពេញ)៖​តារាចម្រៀងប្រុស ពីរនាក់បងប្អូន លោក ទេព អាណាន់ និង ទេព អាណាក់ ពេលនេះបានកំពុងតែជួបបញ្ហា និងមានទុក្ខធំ នៅក្នុងគ្រួសារ ដោយសារតែលោកឪពុក ជាទីស្រលាញ់រប​ស់លោក ត្រូវ​បានស្លាប់​ចោល ធ្វើឲ្យលោកពិបាកចិត្តយ៉ាងខ្លាំង ស្ទើរនិយាយមិនចេញ។

តាមរយៈការសរសេរបង្ហោះសារ នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន របស់លោក ទេព អាណាន់ បានរៀបរាប់បង្ហាញពីទុក្ខ យ៉ាងក្រៀមក្រំផ្ទាល់ខ្លួនថា« ខ្ញុំបាទមានទុកខ្លាំងណាស់។ ថ្ងៃនេះហែរសពលោកប៉ា របស់ខ្ញុំយកទៅបូជា​នៅវត្ត កូនៗ លេងបានឃើញមុខ អ្នកមានគុណទៀតហើយ សូមប៉ាទៅកាន់ឋានសួគ៌ចុះ..!»។

ពិធីបូជាសពឪពុករបស់លោក ទេព អាណាន់ ក៏ត្រូវបានធ្វើឡើងរួចរាល់​ហើយដែរ​ នៅឯស្រុក​កំ​ណើត។​ ដោយឡែកសម្រាប់​ពិធីបុណ្យខួប គម្រប់៧ ថ្ងៃ ត្រូវធ្វើនៅស្រុកកំណើត ឬត្រូវមកធ្វើនៅភ្នំពេញនោះទេ ខណៈលេខទូរស័ព្ទរបស់បងប្អូនប្រុស តារា​ចម្រៀង​ទាំងពីររូបលោក ទេព អា​ណាន់ និង ទេព អាណាក់ នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០​១៦នេះ មិនអាច​ទាក់ទង បាន​ឡើយ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Tep anan