CamNews

តារា 

ស្រីម៉ៅ ត្រូវគេទម្លាយថា រងនូវភាពអយុត្តិធម៌ ក្នុងកម្មវិធី "កំពូលតារាម៉ូដ ឌែលកម្ពុជា"

ភ្នំពេញ៖ តារាម៉ូដឌែលស្រីម្នាក់ របស់ Cambodia Super Model កញ្ញា ស្រីម៉ៅ មានឈ្មោះពិតថា ចាន់ កេសី កំពុងតែស្ថិត ក្នុងការប្រកួតប្រជែង ដ៏ក្ដៅគគុក នៅក្នុងកម្មវិធីលំដាប់ពិភពលោក "កំពូលតារាម៉ូដឌែលកម្ពុជា"។ ថ្វីត្បិតតែពណ៌សម្បុរ ស្រីម៉ៅ មិនស្រស់ថ្លាល្អដូចគេ តែគេពិបាកនឹងបដិសេធ សមត្ថភាពរបស់នាងណាស់ ហើយនេះជាហេតុផល ដែល ស្រីម៉ៅ នៅតែបន្តឈរជើង ក្នុងកម្មវិធីនេះ ខណៈដែលមិត្តនាងខ្លះ ត្រូវបានចាកចេញ ពីកម្មវិធីជាបន្តបន្ទាប់ក៏ដោយ ។

ប្រភពមួយ បាននិយាយថា ស្រីម៉ៅ នៅពេលថ្ងៃដំបូង នៃការដាក់ពាក្យប្រកួត នាងត្រូវបានគេមើលងាយមើលថោក ថា មីខ្មៅ មិនចេះមើលពណ៌សម្បុរខ្លួនអីទេ ហ៊ានមកប្រកួតផង..! ។ អ្នកខ្លះទៀត ក៏មើលមកនាងថា ជាតារាម៉ូឌែលស្រាប់ គ្មានអ្វីអស្ចារ្យ សម្រាប់ ស្រីម៉ៅ ម្នាក់នេះទេ ។ ពាក្យមើលងាយនេះ មិនមែនជាឧបសគ្គ សម្រាប់ ស្រីម៉ៅទេ ពោលគឺនាង នៅតែរឹងមាំ និងក្លាហាន ព្រមទាំង បង្ហាញសមត្ថភាព សម្រស់ក្នុងរូបភាពផ្សេងៗ នៃការប្រកួត ដែលពោរពេញទៅដោយ ភាពមិនប្រក្រតីនេះ ។

ថ្មីៗនេះ សម្រាប់តារាបង្ហាញ ម៉ូដ ស្រីម៉ៅ កំពុងតែរងភាពអយុត្តិធម៌ ព្រោះគណកម្មការ នៃកម្មវិធីហាក់លំអៀង មិនយុត្តិធម៌សម្រាប់នាងឡើយ ។ ភាពលអៀន ទាំងនេះរួមមាន រូបភាពរបស់នាង មិនត្រូវបានគេកែឲ្យស្រស់ស្អាតដូច បេក្ខនារីដទៃឡើយ ហើយត្រូវបានគេរិះគន់ទៀត ។ សូម្បីតែអ្នកនាង ចន ច័ន្ទលក្ខិណា ក៏និយាយក្នុងហ្វេសប៊ុកដែរ ព្រោះទ្រាំមិនបាន នឹងភាពអយុត្តិធម៌នេះ ព្រោះរូបភាព បេក្ខនារីគង់ការ បានកែយ៉ាងស្រស់ស្អាត ។ តែរូប ស្រីម៉ៅ មិនបានកែឡើយ ។
ចន ច័ន្ទលក្ខិណា ហាក់បង្ហាញអារម្មណ៍ អាណិតអាសូរ មិត្តរួមក្រុមនាងម្នាក់នេះ ព្រោះ ស្រីម៉ៅ ជាតារាម៉ូឌែលមានជីវភាព លំបាកជាងគេ ក្នុងក្រុម ថែមទាំងជាកូនកត្តញ្ញូ ដូចនេះ ចន ច័ន្ទលក្ខិណា មិនចង់ឲ្យមនុស្សល្អម្នាក់ ត្រូវចាញ់ប្រៀបគេ ព្រោះតែរូបសម្បត្តិ មួយមុខនេះទេ ។ ចំពោះ ស្រីម៉ៅ ទោះត្រូវរងរឿងអយុត្តិធម៌យ៉ាងណា នាងមិនដែលរអ៊ូ សូម្បីតែមួយម៉ាត់ ពោលត្រូវបានគេចំអកឡកឡឺយឡើងសុំាទៅហើយ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh