CamNews

តារា 

អាណិតណាស់! ក្មេងប្រុសសម្តែងក្នុងរឿង "ភ្លើងបុណ្យ" នឹងត្រូវទទួលការវះកាត់ជាបន្ទាន់

ថៃ ៖ បើយើងនាំគ្នានិយាយអំពីរឿង "ភ្លើងបុណ្យ" វិញ ទស្សនិកជនប្រហែលបានដឹងថា មានវត្តមានរបស់តារាល្បីឈ្មោះចំនួន ៣ ដួងគឺនាង Bella ranee នាង Janie Tien Phosuwan និងលោក Pong Nawat Kulrattanarak ដែលជាតួអង្គសំខាន់នៅក្នុងរឿង ។ 

ទទ្ទឹមនឹងនេះផងដែរ ក៏មាន Fans ជាច្រើនផងដែរ ក៏មានការអារម្មណ៍យ៉ាងខ្លាំងចំពោះតួក្មេងប្រុសដែលជាកូនរបស់នាង Janie Tien Phosuwan និងលោក Pong Nawat Kulrattanarak នៅក្នុងរឿងផងដែរ ។ ហើយពេលនេះក្មេងប្រុសនោះកំពុងតែទទួលការវះកាត់ និងគេងនៅឯមន្ទីរពេទ្យមួយ ។ 

យោងតាមគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា ឈ្មោះពិតរបស់ក្មេងប្រុសនោះគឺ Tarit Thunsom Sky មានអាយុ ២ ឆ្នាំនិង ៧ ខែ ហើយរូបគេត្រូវបានទទួលការវះកាត់ដោយសារតែរោគមហារីកទៀតផង ។ ក្នុងនោះផងដែរ គេសង្កេតឃើញថា នាង Bella ranee ក៏បានទៅសួរសុខទុកដល់ក្មេងប្រុសនោះដោយផ្ទាល់នៅឯមន្ទីរពេទ្យ និងតារាសម្តែងផ្សេងៗក្នុងរឿង "ភ្លើងបុណ្យ" ក៏បានបង្ហោះសារជូនពរ ព្រោតព្រាតផងដែរ ។ អ្វីដែលធ្វើឲ្យអ្នកនិយមលេងអឺនធឺណិតខ្លោចចិត្តបំផុតនោះគឺ  ក្មេងប្រុសរូបនេះក៏ត្រូវ ឆ្លងកាត់ការវះកាត់ទាំងវ័យក្មេង ពិតជាគួរឲ្យអាណិតណាស់លោកអើយ ៕











ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Bella ranee Janie Tien Phosuwan Pong Nawat Kulrattanarak Tarit Thunsom Sky