CamNews

កំសាន្ត 

អីយ៉ា កាន់តែពិសេស! ខ្សែភាពយន្ដភាគថ្មីទាំងនេះ នឹងមានវត្ដមាន នៅលើ Netflix ឆាប់ៗ

យោងតាមប្រភពមួយ ខ្សែភាពយន្ដភាគរបស់ស្ថានីយ៍ទូរទស្សន៍ Thai TV3 នឹងមានវត្ដមាន នៅលើ Netflix នៅក្នុងបណ្ដាប្រទេសអាស៊ីចំនួន ១០ ដូចជា ឡាវ កម្ពុជា មីយ៉ាន់ម៉ា វៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី ប្រ៊ុយណេ សិង្ហបុរី ម៉ាឡេស៊ី និងទីម័រខាងកើត ។



ខ្សែភាពយន្ដភាគថៃទាំង ៥ រឿងនៅលើតារាងនោះ មានដូចជា រឿង “Pitsawart Kartagame”, “Game Lah Torachon”, “Dare to Love: Hai Ruk Pipaksa”, “Duang Tah Tee Sarm”,  និងរឿង​ “Help Me: Khun Pee Chuay Duay”។



 ខ្សែភាពយន្ដភាគទាំងនេះ ចូលរួមសម្ដែងដោយតារាប្រុសស្រីល្បីៗដូចជា James Jirayu, Gina Yeena, Mark Prin, Taew Natapohn, James Ma, Mew Nittha, Ter Chantavit, Diana Flipo, Bella Ranee, និង Kongthap Peak ។ មិនតែប៉ុណ្ណោះ ខ្សែភាពយន្ដភាគរបស់ BL រឿង “The Miracle of Teddy Bear” ក៏នឹងមានវត្ដមាន នៅលើ Netflix នៅក្នុងបណ្ដាប្រទេសអាស៊ាន ចំនួន ២៥ ប្រទេសផងដែរ ៕







ប្រែសម្រួល៖ សារ៉ាត

 ប្រភព៖ Thaiupdates