CamNews

តារា 

តារាស្រីរងការរិះគន់យ៉ាងធ្ងន់ធ្ងរ ក្រោយស្លៀករ៉ូបស្តើងពេករហូតចេញខោក្នុងយ៉ាងច្បាស់ក្រឡែត

ព័ត៌មានកំសាន្ត ៖ តារាស្រី Yoon Seung Ok បានចូលរួមនៅក្នុងពិធីប្រគល់ពានរង្វាន់ Maxim K-Model Awards នឹងឈរនៅលើកម្រាលព្រំក្រហមនោះ បានធ្វើឲ្យក្រុមអ្នកគាំទ្រ មានការស្រឡាំងកាំងយ៉ាងខ្លាំង នឹងភិតភ័យយ៉ាងខ្លាំង ដោយសារតែ ការច្នៃម៉ូតដ៍អស្ចារ្យរបស់នាង ។ 

ដោយយោងទៅតាមគេហទំព័រ Koreaboo បានឲ្យដឹងថា ខណៈពេលដែលតារាស្រីរូបនេះ ដែលនាងត្រូវបានឈានជើងចូលទៅក្នុងបរិវេណផ្នែក ជម្រើសម៉ូតចម្លែកៗនោះ តារាស្រីរូបនេះបានស្លៀកពាក់រ៉ូប ពណ៍ខ្មៅដោយមានលាយឡំជាមួយនិងស្បៃដែលមានរូបរាងដូចជា ប្លាស្ទិច ដែលខោក្នុងរបស់នាងត្រូវបានគេមើលឃើញយ៉ាងច្បាស់ក្រឡែតតែម្តង ។ 

ភ្លាមៗនោះក៍មានក្រុមអ្នកគាំទ្រ បានបញ្ចេញមតិដូចៗគ្នាថា ការស្លៀកពាក់របស់នាងហាក់បីដូចជាមិនទំនងទាល់តែសោះ ពួកគេបានបន្ថែមទៀតថា តារាស្រីរូបនេះស្លៀកពាក់ឲ្យបានគេបានឃើញយ៉ាងច្បាស់ក្រឡែតតែម្តងអំពីខោក្នុងរបស់នាង ៕ 







 

ប្រែសម្រួល ៖ គន្ធា

 

ប្រភព ៖ lollipop


Tags: Yoon Seung Ok Seoul South korea Kpop