CamNews

ព័ត៌មានបច្ចេកវិទ្យា 

តើមានអ្វីប្លែកជាមួយនឹង Apple iOS 11?

ថ្មីៗនេះ ក្រុមហ៊ុន​ Apple ​បាន​ប្រកាស​ពី​កំណែន​ទម្រង់​ថ្មី នៃ tvOS, macOS, watchOS និង iOS។ ប៉ុន្តែ​អ្វីដែល​ ក្រុមហ៊ុន​ Apple យក​ចិត្ត​ទុក​ដាក់​ខ្លាំង​នោះ​គឺ iPad ជាមួយ iOS 11។ ដូច្នេះ Camnews  នឹង​ដក​ស្រង់​ពី​លក្ខណៈពិសេសៗ​របស់ iOS 11 សម្រាប់​ជូនប្រិយ​មិត្ត​ដូច​ខាង​ក្រោម៖

  1. 1.   កម្មវិធី​ផ្ញើ​សារ អាច​ Syncs គ្រប់​ឧបករណ៍

ឥលូវនេះកម្មវិធី​ផ្ញើ​សារ អាច​ Syncs គ្រប់​ឧបករណ៍ ដូច្នេះ​ប្រសិន​បើ​អ្នក​លុប​សារ​នៅ​ក្នុង​កម្មវិធី​ផ្ញើ​សារ លើ​ទូរស័ព្ទ iPhone សារ​នោះ​ក៏​ត្រូវ​បាន​លុប​នៅ​ក្នុង​ iPad និង​ Mac ផងដែរ។​

  1. 2.   ការ​កំណែទម្រង់ថ្មី របស់ Camera /​ Photos / Videos App

កម្មវិធី​ថតរូប អាច​ដំណើរ​ការ​ជាមួយ high-efficiency video coding (HEVC) មាន​ន័យ​ថាគុណភាព​វីដេអូ​​របស់​វាគឺ​​ល្អ​ទ្វេ​ដង។ ចំណែក​ឯ​ Live Photos សុទ្ធ​តែ​អាច​កែប្រែ​បាន​ ដោយ​ការតម្រឹមនូវ​ផ្នែក​ណា​មួយ​ដែល​អ្នក​ចង់​បាន។ អ្នក​ក៏​អាច​ជ្រើសរើស​នូវ​រូបភាព​សំខាន់ៗ បិទ​សម្លេង​នៃ​ Live Photos​ បង្កើត Loops និង​ងាយ​ស្រួល​ក្នុង​ការ​តំឡើង​ Long Exposure។

ហើយ​កំឡុង​ពេល​ដែល​អ្នក​កំពុង​មើ​ល​ Memories movies នៅ​ក្នុងកម្មវិធី​រូបថត​ (Photos app)​ អ្នក​ក៏​អាច​បង្វិល​ទៅ​ជារូបភាព​បញ្ឈរ ឬ​ផ្តេកបាន។ បន្ទាប់​មក​ iPhone និង iPad និង​ធ្វើ​ការ​ផ្លាស់​ប្តូរ​វីដេអូ​ភ្លាមៗ។

  1. 3.   ការ​រចនា​ជា​ថ្មីនូវ​ Control Center

Lock Screen នៅក្នុង​ iOS 11 បាន​កែ​ប្រែ​ថ្មី ដូច្នេះ​អ្នក​អាច​មើល​ឃើញ​សារ​របស់​អ្នក​ក្នុង​កន្លែង​តែ​មួយ។

  1. 4.   មុខងារ «កុំរំខាន​ក្នុង​ពេល​បើក​បរ» (Do Not Disturb While Driving)

iOS 11 មាន​មុខ​ងាយ​ថ្មី​គឺ Do Not Disturb While Driving ដែល​អាច​ជួយ​ឲ្យអ្នក​បើក​បរ​ផ្តោត​អារម្មណ៍​ទៅ​លើ​ការ​បើក​បរ​ ជាជាង​មើល​ទូរស័ព្ទ​របស់គេ ព្រោះ​សារ​ទាំងអស់​នឹង​ត្រូវ​បាន​បិទ​សម្លេង។​

  1. 5.   Screen Recording

ជា​ធម្មតា​នៅ​ពេល​ដែល​អ្នក​ចង់​ថត​នូវ​អ្វី​ដែល​អ្នក​កំពុង​ធ្វើ​នៅ​លើ​អេក្រង់ អ្នក​តែ​ង​ត្រូវ​ការ​ Mac ជាមួយ​នឹង QuickTime ដើម្បី​ធ្វើ​ការ​ថត​ទុក. ប៉ុន្តែ​ឥលូវនេះ iOS 11 នឹង​អនុញ្ញាត​ឲ្យ​អ្នក​ថត​នូវ​សកម្មភាព​ដែល​អ្នក​បាន​ធ្វើ​នៅ​លើ​អេក្រង់​ទូរស័ព្ទ​របស់​អ្នក៕



ប្រភព៖ forbes

ប្រែសម្រួល៖ High


Tags: Apple iOS 11