CamNews

កីឡា 

បាល់ទាត់៖ Brighton ធានាកៅអី ក្រោយស្មើ Newcastle

Brighton ៖ ក្រុម Brighton and  Hove Albion ធ្វើបានយ៉ាងល្អ ក្នុងការជៀសវាងពីការកាត់ចោលពីក្របខណ្ឌ័ Premier League បន្ទាប់ពីលទ្ធផលស្មើ ០-០ ជាមួយ Newcastle United កាលពីថ្ងៃចន្ទ (២០ កក្កដា) បានធ្វើឲ្យ ពួកគេដាច់ចេញពីតំបន់កាត់ចោល ដោយនៅសល់ ១ ប្រកួតទៀតក្នុងដៃ។



ក្រុម Brighton រកបាន ៣៨ ពិន្ទុក្នុង ៣៧ប្រកួត ដែលមាន ៧ពិន្ទុច្រើនជាង ក្រុម Aston Villa ស្ថិតនៅចំណាត់ថ្នាក់ ទី១៧  ដែលមានការប្រកួតនៅក្នុងដៃនិង Bournemouth ដែលមានចំណាត់ថ្នាក់ទី ១៩ ខណៈក្រុមបាតតារាង Norwich City ត្រូវបានកាត់ចោលរួចហើយ។

Newcastle ឈរនៅលេខ ១៣ ដោយមាន ៤៤ ពិន្ទុដោយដេញតាមពីក្រោយក្រុមលេខ ១២ Southampton ចំនួន ១២ ពិន្ទុ។

ប្រធានក្រុម Brighton កីឡាករ Lewis Dunk បាននិយាយថា ក្រុមលោក បានធូរស្បើយសម្ពាធមួយកម្រិត បន្ទាប់ពីក្រុមរបស់លោកបានធានាបាន ១ រដូវកាលទៀតនៅ Premier League ។

លោកបានបន្ថែមទៀតថា នោះជាការប្រកួតលើកទី ១០ របស់យើងក្នុងរយៈពេល ៣៥ ថ្ងៃហើយយើងមានការហត់នឿយជាច្រើន ព្រោះយើងមិនអាចផ្លាស់ប្តូរកីឡាលេង ច្រើនដូចក្រុមផ្សេងទៀតបានទេ ៕

ប្រែសម្រួល៖ ផាន់ណា 

ប្រភព៖  channelnewsasia