CamNews

ភាពយន្ត 

ចង់ដឹងថាក្នុងខ្លួនអ្នក​ មានអារ​ម្មណ៍ ប៉ុន្មាន ហើយ បែបណាខ្លះ ? ទស្សនា Inside Out សំរាប់ចំលើយនេះ

ភាពយន្ត ៖ Inside Out ត្រូវបានដាក់ បញ្ចាំងជាផ្លូវការ   ក្នុង  រោងភាពយន្កកម្ពុជានាថ្ងៃទី ២០ សីហា ២០១៥​​ មកម៉្លេះ។ Riley ជាតួអង្គក្មេងស្រីដែលអ្នកនិពន្ធ លើកយកមកបង្ហាញក្នុងខ្សែភាពយន្តគំនូរ ជីវចល លក្ខណះគ្រួសារនេះ។ ដូចយើងទាំងអស់គ្នាដែរ Riley ត្រូវបានបញ្ជាដោយអារម្មណ៍ទាំង៥​គឺ សប្បាយ ខឹង ទុក្ខសោក ខ្ពើម និង ភ័យខ្លាច​ ដែលអារម្មណ៏ទាំងនេះ អ្នកផលិតយក មកធ្វើ ជាតួ អង្គសំគាល់ ដើម្បី កាន់តែ ធ្វើ  អោយ  សាច់រឿង មើលទៅប្លែកភ្នែក និង ងាយយល់។​ បើនិយាយពី អារម្មណ៏នៅក្នុងខ្លួន  មនុស្ស យើង ម្នាក់ៗ និង រូបភាពប្រចាំថ្ងៃរបស់ពួកគេ ថាតើការផ្សារភ្ជាប់រវាង អារម្មណ៏ ដែលយើងមានរាល់ថ្ងៃ កឺវាកើតឡើងយ៉ាងម៉េចនៅក្នុងខួរក្បាលរបស់យើង??

វាបានបញ្ចាំងដំបូង  នៅ  សហរដ្ធ  អាមេរិច រកចំណូលបាន $92-million ក្នុងអាទិត្យដំបូង ជាចំនួន ទឹកប្រាក់ច្រើនបំផុតដែលមិនធ្លាប់មានក្នុងការផលិតខ្សែភាពយន្តថ្មី។ នៅអាទិត្យទី៣ វាបានជាប់ ចំណាត់ថ្នាក់  លេខ   ១ ក្នុង​ US domestic Box Office ហើយបានឈរនៅចំនួនទឹកប្រាក់  $689.9-million និងនៅតែកើនឡើងជាលំដាប់។

គួរបញ្ជាក់ផងដែរថា Inside Out ផលិតឡើងដោយ ក្រុមហ៊ុន PIXAR ដែលបានផលិត ភាពយន្តជា ច្រើនរួចមកហើយដូចជា Toy Story    និង Monster University ជាដើម។ Inside Out នៅពេលនេះ បានចាក់បញ្ចាំងហើយ នៅក្នុងរោង  ភាពយន្តទំនើប  ទាំងអស់ក្នុងទីក្រុងភ្នំពេញ ដែលមានដូចជា 2D, 3D សំរាប់តែរោងភាពយន្ត Major Cineplex  ហើយ   ប្រភេទ 3D ដែលមានគ្រប់រោងភាពយន្ត ផ្សេងៗទៀត ដូចជា Platinum Cinpelex និង Legend Cinemas។

ដើម្បីទទួលបានពត៌មានលំអិត ពី  ភាព  យន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្ត ដែលលោក  អ្នកចូលចិត្ត អាច  ចូល ទៅ កាន់ ចៃកុន តាម  ប្រព័ន្ធ  បណ្តាញ សង្គម ដូចជា: www. facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia   ហើយ  ក៏ អាច add ចៃកុន ជាមិត្ត  ក្នុង កម្មវិធី LINE ដែល   មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ ដូចជា សំបុត្រ កុន និង របស់   ពីភាពយន្តជារៀងរាល់ អាទិត្យ ៕ ទស្សនាវីដេអូឃ្លីបខ្លីនៅទីនេះ ៖


ប្រភព ៖ Westec Media Limited


Tags: Westec Hollywood movie Disney Sony Legend Major cineplex Inside Out