CamNews

កំសាន្ត 

តារាភេទទីបី ផេន ខេត បានបង្ហាញរូបភាព Pre-Wedding ជាមួយនឹងអនាគតស្វាមី

ភ្នំពេញ៖ ជឿជាក់ថាមានប្រិយមិត្តជាច្រើន ប្រាកដជាបានស្គាល់មកហើយពីតារាភេទទីបី គឺកញ្ញា​ផេន​ ខេក ដែលកំពុងតែទទួលបានប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្ន កញ្ញាតែងតែធ្វើឲ្យប្រិយមិត្តសើចមិនចេះជិនណាយ​ តាមរយៈការនិយាយកំប្លែងៗក្នុងកម្មវិធីទូរទស្សន៍នីមួយៗ ។



ដោយឡែកកាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមមានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ ក្រោយពេលឃើញ គណនីហ្វេសប៊ុកផ្លូវការ របស់តារាសម្ដែង និងកំប្លែងរូបនេះ បានបង្ហោះរូបភាពជាច្រើន ជាមួយនឹងគូស្នេហ៍របស់ខ្លួន​។ កញ្ញា ផេន ខេត ក៏បានបង្ហោះរូបភាព Pre-Weddingរបស់ពួកគេនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយគណនីផ្លូវការរបស់នាង ធ្វើឲ្យមានការភ្ញាក់ផ្អើលជាថ្មីម្ដងទៀត បន្ទាប់ពីបានបង្ហាញមុខមាត់គូស្នេហ៍របស់នាង ដោយគ្រងជាមួយឈុតអាពាហ៍ពិពាហ៍។



ដោយឡែកក្នុងនោះផងដែរ គេសង្កេតឃើញមានបណ្ដាអ្នកគាំទ្ររបស់ ផេន ខេត បាននាំគ្នាជូនពរ ក៏ដូចជាសម្ដែងអារម្មណ៍រំភើប ពេលបានដឹងថា អ្នកទាំងពីរនឹងរៀបអាពាហ៍ពិពាហ៍ ក្នុងពេលដ៏ឆាប់ៗខាងមុខនេះ ៕






 


Tags: Pancake the Khmer gay star shows his photos of Pre-wedding