CamNews

ព័ត៌មានបច្ចេកវិទ្យា 

ឆ្កែយន្តចេះធ្វើការផ្ទះដូចមនុស្ស (មានវីដេអូ)

Spotmini គឺជាសមជិកថ្មីបំផុត​ក្នុងក្រុម​រ៉ូបូតសុខក (ឆ្កែយន្ត) ​របស់ Boston Dynamics ។ ប៉ុន្តែ
Spotmini ត្រូវ​បានបង្កើតឡើងមិនមែនដើម្បីប្រយុទ្ធនៅសមរភូមិ​នោះទេ តែវា​មានជំនាញខាង
ធ្វើកិច្ចការផ្ទះ។ល។

ឆ្កែយន្ត Spotmini ចេះលាងចាន

Spotmini មានមាឌតូចជាង ស្រាលជាងបណ្ដារ៉ូបូតសុនកមុនៗ។ Spotmini អាចឡើងជណ្ដើរ
និងក្រោកឡើងវិញបានដោយខ្លួនឯង បើសិនវាដួល។ វាអាចដើរឱនក្រោមតុ ឬក្រោមរបស់
ដែលខ្ពស់ជាងវា។

Spotmini ក៏ចេះឡើងជណ្ដើរ

ជាងនេះ Spotmini ក៏ចេះរើសសំរាម លាង​ចានផងដែរ។ ទោះជាយ៉ាងណាក៏ដោយ Spotmini
នៅតែត្រូវការការឃ្លាំមើលពីមនុស្ស។

ដើម្បីជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម ៖

 

ប្រែសម្រួល ៖ បុត្រា


Tags: Spotmini robot