CamNews

ព័ត៌មានអន្តរជាតិ 

រកឃើញ ទូរស័ព្ទដៃ ជនរងគ្រោះ ថតបានវីដេអូ រន្ធត់ មុនបន្តិច មុនយន្តហោះធ្លាក់

ព័ត៌មានអន្តរជាតិ ៖ សហពីលុត បើកយន្តហោះ ក្រុមហ៊ុនអាកាសចរណ៍​   ដែលរងនូវមន្ទិលសង្ស័យថា មានចេតនាបើកយន្តហោះ ទម្លាក់ បុកទៅនឹងជ្រលងភ្នំ Alps ប្រទេស  បារាំងនោះ បានប្រកាស តាំងពី ដើមរៀងមក រួចមកហើយ ពីជម្ងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងររបស់ខ្លួន​ ទៅ   ដល់ ក្រុមហ៊ុនអាកាសចរណ៍ នេះបើ តាមការគូសបញ្ជាក់អោយដឹង ពីក្រុមហ៊ុន Lufthansa ។


គួរបញ្ជាក់ថា ក្រុមហ៊ុន Lufthansa ដែលគ្រប់គ្រងលើក្រុមហ៊ុនអាកាស ចរណ៍ Germanwings ស្រាយបំ ភ្លឺកាលពីអំឡុងសប្តាហ៍កន្លងទៅនេះ    អោយ  ដឹងថា សហពីលុត  លោក  Andreas Lubitz បានឈប់ សម្រាកពីការហ្វឹកហ្វើន ពីស្ថាប័នហោះហើរ មួយរយៈ ប៉ុន្តែ មិនបានប្រាប់ពីមូលហេតុជាក់ស្តែងនោះទេ

ទើបតែមកទល់នឹងបច្ចុប្បន្នភាពនេះ ក្រុមហ៊ុនខាងលើ បានធ្វើការចែករំលែក អ៊ីម៉ែល ពីឆ្នាំ ២០០៩ សរ បញ្ជាក់យ៉ាងច្បាស់ថា លោក Lubitz ធ្លាប់បានប្រាប់គ្រូដឹកនាំរបស់ខ្លួន  អោយដឹងថា ខ្លួនបានទទួលរង ជម្ងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ ដូច្នេះ ត្រង់ប្រការនេះ មានន័យថា ក្រុមហ៊ុន  អាកាសចរណ៍ខាងលើ ពិតជាបាន ដឹងរួចមកហើយ ថាសហពីលុតរូបនេះ កាលពីអតីតកាល ធ្លាប់មានប្រវត្តិនៃជម្ងឺផ្លូវចិត្តធ្ងន់ធ្ងរ ។


ដោយឡែក សេចក្តីរាយការណ៍ ពីកន្លែងយន្តហោះធ្លាក់អោយដឹងថា បណ្តា  បំណែក សាកសព ជនរង គ្រោះធ្លាក់យន្តហោះទាំងអស់ ត្រូវបានរកឃើញហើយ ។ អាជ្ញាធរ ប្រទេស បារាំង  ស្រាយបំភ្លឺដល់សារ ព័ត៌មាន AFP អោយដឹងថា បណ្តាបំណែកសាកសព ជនរង គ្រោះធ្លាក់យន្តហោះ  ទាំងអស់ ត្រូវបានរក ឃើញ និងយកចេញពីជ្រលងភ្នំជ្រៅហើយ ជាទីកន្លែងដែល  យន្តហោះធ្លាក់ចុះ  ប៉ុន្តែ ក្រុមការងាររុករក និងវិលត្រលប់ទៅកន្លែងកើេហេតុ សាជាថ្មី នៅថ្ងៃពុធនេះ   គោល  បំណងស្វែងរក របស់របរ ប្រើប្រាស់ ផ្ទាល់ខ្លួន នៃជនរងគ្រោះទាំងអស់ ។ ទន្ទឹមនឹងគ្នានេះដែរ ការ  តា មដាន និងស្រាវជ្រាវរុករក ឧបករណ៍ ថតទិន្នន័យហោះហើរ ទី ២ នឹងបន្តដូចគ្នាដែរ ។

យ៉ាងណាមិញ អំឡុងថ្ងៃអង្គារ ម្សិលមិញនេះ កាសែត  អាល្លឹម៉ង  The Bild និងទស្សនាវដ្តី បារាំង Paris Match អោយដឹងថា ពួកគេ ទទួលបានវីដេអូមួយ     សរ បញ្ជាក់អោយដឹង ពីវិនាទីចុងក្រោយ មុនពេល យន្តហោះធ្លាក់ ។  វីដេអូនោះ  គឺ ផ្តិត ចេញពីទូរស័ព្ទដៃ   នៅក្នុងយន្តហោះខាងលើ ដោយបានថតជាប់ អាថ៍សម្លេង សម្រែកស្រែក នៃ ក្រុមអ្នកធ្វើដំណើរ និង សម្លេង វត្ថុវវាយទៅលើទ្វារ បន្ទប់កាប៊ិន ជាដើម មុនបន្តិច មុនយន្តហោះធ្លាក់ចុះ ផ្ទាល់តែម្តង ៕ (The footage was shot on a mobile phone inside the plane, and recorded the sound of passengers screaming and the sound of a metal object striking the cockpit door, the newspapers said)

- អាន ៖ រកឃើញ ពីលុត រងមន្ទិលសង្ស័យ បើកយន្តហោះ ទម្លាក់ ធ្លាប់ ប៉ុនប៉ង សម្លាប់ខ្លួន រហូតព្យា​បាលជម្ងឺផ្លូវចិត្ត

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news France Germanwings plane crash