CamNews

ព័ត៌មានជាតិ 

ខ្ចីម៉ូតូជិះមួយភ្លែត បាត់មួយខែពេល​​ ចាប់បានលក់ បាត់

ភ្នំពេញ ៖ ទំនាក់ទំនងរវាង ក្រុមក្មេងស្ទាវ សម័យថ្មី ភាគីស្ទាវម្ខាងខ្ចី បានម៉ូតូយកទៅ បញ្ចាំ
មិនអស់ចិត្ដលក់ ផ្ដាច់ឱ្យកន្លែងកុងស៊ី ក្រោយមានពាក្យបណ្ដឹងពីអាណាព្យាបាល ដែលជា
ម្ចាស់ម៉ូតូត្រូវ បានសមត្ថកិច្ចឃាត់ខ្លួន បាន០២នាក់ ចំណែក០២នាក់ទៀត កំពុង ស្វែងរកចាប់
ខ្លួននៅឡើយ។

ករណីឆបោកម៉ូតូមិត្ដភក្ដិស្ទាវសម័យថ្មី នេះ បានកើតឡើងតាំងពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២
មកម្ល៉េះ នៅចំណុចផ្ទះរបស់ជន រងគ្រោះលេខ៧ ផ្លូវលេខ២៣៨ ភូមិសែន សុខ សង្កាត់ឃ្មួញ
ខណ្ឌសែនសុខ រាជធានី ភ្នំពេញ ហើយត្រូវនគរបាលប៉ុស្ដិ៍ឃ្មួញ ចាប់បាន ២នាក់ក្នុងចំណោម
បក្ខពួក៤នាក់ នៅរសៀល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១២ ។ ជនបង្កដែល ត្រូវឃាត់ខ្លួនបានក្នុងអំពើ
ឆបោកម៉ូតូ ទី១-ឈ្មោះ លីម ហេង ភេទប្រុស អាយុ២៥ឆ្នាំ មានមុខរបរមិនពិតប្រាកដ មានផ្ទះ
នៅក្បែរ ផ្ទះ ជនរងគ្រោះនិងជាអ្នកដៃដល់ក្នុងការ យក ម៉ូតូទៅបញ្ចាំនិង លក់ផ្ដាច់ ទី២.ឈ្មោះ
អ៊ឹង សុជាតិ ភេទប្រុស អាយុ២១ឆ្នាំ មានមុខ របរមិនពិតប្រាកដស្នាក់នៅផ្ទះ ជួលក្នុងក្រុម ទី៦
ភូមិសែនសុខ សង្កាត់ឃ្មួញ ចំណែក០២ នាក់ទៀតបាននិងកំពុងគេចខ្លួននៅឡើយ។ ចំណែក
ជនរងគ្រោះ មានឈ្មោះ វ៉ន សុធា ភេទប្រុស អាយុ២១ឆ្នាំ ជានិសិ្សតឆ្នាំទី២ ស្នាក់នៅផ្ទះលេខ៧
ផ្លូវលេខ២៣៨ ភូមិសែន សុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ប្រធានប៉ុស្ដិ៍រដ្ឋបាលសង្កាត់ឃ្មួញលោក ឌិន សារ៉ាតុម បានឱ្យដឹងថា ករណីឃាត់ខ្លួនក្រុមឆបោក
ម៉ូតូនេះ សមត្ថកិច្ចធ្វើឡើងតាម បណ្ដឹងរបស់អាណាព្យាបាលជនរងគ្រោះ។ ករណីនេះជនរង
គ្រោះបានបញ្ជាក់ថា នៅ ថ្ងៃកើតហេតុ ក្នុងចំណោមជនដៃដល់មានម្នាក់ឈ្មោះ លីម ហេង បាន
មកខ្ចីម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅស៊េរី ២០១២ ពាក់ស្លាក លេខភ្នំពេញ 1BF-7642 ដល់ផ្ទះហើយ
ប្រាប់ថាយកទៅទិញបង្អែមនិងដូរលុយមួយភ្លែត ស្រាប់តែទៅបាត់រហូត។ ក្រោយមានការសង្ស័យ
ថា ត្រូវគេបោកទើបដាក់ពាក្យបណ្ដឹង នាំឱ្យសមត្ថកិច្ច ស្រាវជ្រាវចាប់បានជនសង្ស័យ ០២នាក់ក្នុង
ចំណោមពួកគេ៤នាក់។

ក្រោយត្រូវឃាត់ខ្លួនទៅកាន់ប៉ុស្ដិ៍រដ្ឋបាល ជនសង្ស័យទាំង០២នាក់សារភាពថា ពួកគេ ពិតជា បាន
យកម៉ូតូមិត្ដភក្ដិ ដែលគេខ្ចីបាន ទៅបញ្ចាំមែន ក្រោយមកក៏នាំគ្នាលក់ផ្ដាច់ តែម្ដង ហើយលុយដែល
បានពីការបញ្ចាំ និងលក់ម៉ូតូនោះពួកគេបានយកទៅដើរចាយស៊ីផឹកក្នុងហាងជាច្រើន ស្ទើររាល់យប់
នៅ ម្ដុំផ្សារដីហុយតាមបណ្ដោយ ផ្លូវបេតុង១៩៨៦អស់ហើយ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់សមត្ថកិច្ច នគរបាលផ្នែកព្រហ្មទណ្ឌសែនសុខ កំពុង កសាង សំណុំ
រឿង បញ្ជូនទៅ សាលាដំបូង រាជធានីតាមនីតិវិធីច្បាប់៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ