CamNews

តារា 

Nicki Minaj ឱ្យ Mariah Carey មើលវីដេអូសិចរបស់ខ្លួន ដើម្បីផ្សះផ្សាបញ្ហាជម្លោះ

តារាចម្រៀងស្រី នាង Nicki Minaj និង នាង Mariah Carey ធ្លាប់បានប្រកែបគ្នាយ៉ាងខ្លាំងក្លា
នៅក្នុងពេលពួកគេកំពុងធ្វើជាមេប្រយោគ នៃការប្រឡងបញ្ចេញសម្លេងក្នុងកម្មវិធី American
Idol ឆ្នាំ ២០១៣។ ប៉ុន្ដែក្រោយមក បញ្ហារបស់ពួកគេត្រូវបានផ្សះផ្សាឡើងវិញ ដោយសារតែ
Nicki Minaj ចាក់វីដេអូសិចរបស់ខ្លួន ឱ្យ នាង Mariah Carey មើល។


នាង Nicki Minaj និង នាង Mariah Carey ធ្វើជាគណកម្មការនៃកម្មវិធី
American Idol ឆ្នាំ ២០១៣

កាលពីខែតុលាឆ្នាំ ២០១២ អ្នកទាំងពីបានឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃ.ក ខណៈដែល
កំពុងធ្វើជាមេប្រយោគ ពេលនោះ Nicki Minaj ដែលជាតារាចម្រៀង Rap វ័យ ៣០ឆ្នាំ បាន
ហៅ Mariah Carey ដែលមានអាយុ ៤៣ឆ្នាំ ថា “ស្រីចង្រៃ” ព្រមទាំងបានគំរាមបាញ់នាងផង
ដែរ។ ការគំរាមនេះ បានធ្វើឱ្យ Mariah Carey មានការព្រួយបារម្ភខ្លាំងណាស់ ចំពោះសុវត្ថិ
ហើយនាងក៏បានជួលអង្គរក្សបន្ថែមទៀតនៅពេលនាងមកកាន់កម្មវិធី។

ប៉ុន្ដែ កាលពីពេលថ្មីៗនេះ នៅក្នុងកម្មវិធី Fox show នាង Mariah Carey និង Nicki Minaj បែរ
ជាប្រាប់ថា ពួកគេបាន ស្រុះស្រួលគ្នាវិញហើយ។ នៅពេលត្រូវបានសួរពីមូលហេតុ និងវិធី
ដែលនាំឱ្យមានការស្រុះស្រួលគ្នាឡើងវិញនេះ ស្រីស្អាត Nicki Minaj បានប្រាប់ដោយត្រង់ៗ
ថា ខ្លួនបានចាក់វិដេអូសិចផ្ទាល់ខ្លួន ឱ្យ Mariah Carey មើល ទើបអ្នកទាំងពីរមានការសប្បាយ
ចិត្ដ និងស្រុះស្រួលគ្នាបែបនេះ។ ចំណែក Mariah Carey ក៏បានទទួលស្គាល់ថា Nicki Minaj
ពិតជាបានធ្វើបែបនេះមែន។

 

ដោយ ៖ សីហា
ប្រភព ៖ DT


Tags: Nicki Minaj Mariah Carey American Idol