CamNews

តារា 

ថាអត់ Sweet ម៉ាម៉ាត់ទៅ!! ១៥ សន្លឹកពីនាង kimberly និងមិត្តប្រុស មិនច្រណែនមិនបានឡើយ

ព័ត៌មានកំសាន្ត ៖ លោក Mak Prin ដែលជាសង្សារសំណព្វចិត្ត របស់តារាស្រីល្បីឈ្មោះថា កញ្ញា​ Kimberly ពេលនេះកាន់តែធ្វើឲ្យក្រុមអ្នកគាំទ្រ ច្រណែនក្រោយពីអ្នកទាំង ២ បានបង្ហាញឲ្យមហាជនបានដឹងថា ពួកគេគឺជាគូស្នេហ៍ដែលពិតប្រាកដ នឹងរឹងមាំ មិនងាយមានការបែកបាក់ទៅណាឡើយ ។ 

ទោះបីជានៅក្នុងវិស័យសិល្បៈហាក់បីដូចជា មិនសូវមានទំនាក់ទំនងស្នេហាពិតប្រាកដក៏ដោយចុះ ប៉ុន្តែ Mak Prin និង Kimberly នៅតែមានភាពជឿជាក់ ពិតប្រាកដថា អ្នកទាំង ២ ប្រាកដជាអាចកាន់ដៃគ្នារហូតដល់ថ្ងៃចូលរោងការ និងស្រលាញ់គ្នាអស់មួយជិវិត ។ 

គួរបញ្ជាក់ឲ្យដឹងថា មួយរយៈពេលមិនប៉ុន្មានកន្លងផុតទៅ កញ្ញា​ Kimberly បានបង្ហោះរូបថតបែបផ្អែមល្អែមដល់ទៅ ១៥ សន្លឹកជាមួយនិង លោក Mak Prin ដែលជាមនុស្សសំខាន់របស់នាង ។ 
ក្រោយពីរូបថតទាំងអស់នេះត្រូវបានបង្ហោះនៅលើបណ្តាញសង្គមហើយ បានធ្វើឲ្យអ្នកនិយមលេងអិនធឺណិត នាំគ្នាចែកចាយ ស្ទើរគ្រប់គ្នា ហើយនិយាយថា គូស្នេហ៍មួយគូនេះពិតជាបានថែរក្សាស្នេហារបស់ពួកគេបានយ៉ាងល្អពិតប្រាកដមែន ៕
















ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar

Tags: Kimberly Mark prin