CamNews

កំសាន្ត 

មកមើលគូស្នេហ៍តារាភាពយន្ដថៃ ដែលមានអនុស្សាវរីយ៍ជាមួយគ្នា នៅក្នុងកញ្ញា ឆ្នាំ ២០២០

ក្រៅពីការសម្ដែង គូស្នេហ៍តារាភាពយន្ដថៃទាំងនេះ ក៏មិនភ្លេចសាងភាពផ្អែមល្ហែមនឹងគ្នាដែរ ។ ជាក់ស្ដែង តារាទាំងនេះ បាននាំគ្នាធ្វើដំណើរកម្សាន្ដដើម្បីសាងអនុស្សាវរីយ៍នឹងគ្នា ។

លោក Nadech Kugimiya និងកញ្ញា Yaya Urassaya



លោក Nadech Kugimiya និងកញ្ញា  Yaya Urassaya នៅរយៈពេលចុងក្រោយនេះ បានធ្វើដំណើរកម្សាន្ដថ្ងៃឈប់សម្រាករួមគ្នា នៅឯសមុទ្រ ។ មិនតែប៉ុណ្ណោះ គូស្នេហ៍ទាំងពីរបានបង្ហោះរូបភាពផ្អែមល្ហែមរបស់ពួកគេ នៅគណនី Instagram ។

លោក Weir Sukollawat និងកញ្ញា Bella Ranee



នាពេលថ្មីៗនេះ កញ្ញា Bella Ranee និងមិត្ដប្រុសរបស់នាងគឺលោក Weir Sukollawat បានទៅសួរសុខទុក្ខប៉ារបស់លោក ​នៅស្រុកកំណើត ។ ពួកគេទាំងពីរ បានបង្ហោះរូបភាព ដែលថតជាមួយនឹងប៉ារបស់តារាប្រុសរូបនេះ នៅលើគណនី Instagram ។  

លោក Ter Chantavit និងកញ្ញា Mai Davika



កញ្ញា Mai Davika បានជូនពរខួបកំណើតតារាប្រុស លោក Ter Chantavit ។ នៅក្នុងរូបថត នាង និងមិត្ដប្រុសរបស់នាង ញញឹមស្រស់ខ្លាំងណាស់ ។ តារាប្រុសស្រីទាំងពីរនាក់នេះ ពិតជាផ្អែមល្ហែមនឹងគ្នាមែន ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate