CamNews

បច្ចេកវិទ្យា 

របៀបបោកប្រាស់ថ្មីនៅលើ​ Facebook

ថ្មីៗនេះនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook មាន Event (ព្រឹត្តិការណ៍) ជាច្រើន
ដែលខ្លឹមសារស្រដៀងគ្នា អំពីការជូនរង្វាន់ជាអាវ Facebook ដល់សមាជិកដែលទាក់ទាញ
បាន​មនុស្សចូលរួម​ឡើង​ដល់​រាប់ពាន់នាក់។

ដំបូងមានត្រឹមតែ ១ឬ២ទំព័រ តែមកដល់ពេលបច្ចុប្បន្ន ចំនួន event នេះបានឡើងដល់
រាប់សិបហើយ។ មានខ្លឹមសារដូចគ្នា ម្ចាស់របស់ event នេះគ្រាន់តែប្តូរនូវចំនួនរង្វាន់
(ភាគច្រើនគឺអាវ ៥០០.០០០) ហើយ តភ្ជាប់ link មក fanpage របស់ខ្លួន។
របៀបចូលរួមមើលទៅពិតជាងាយស្រួលណាស់ដែលអ្នកគ្រាន់តែចុច Attend ដើម្បីយល់
ព្រម ចូលរួមទំព័រ Facebook មួយ ហើយសរសេរ size អាវអ្នកចង់បាននៅលើជញ្ជាំង(wall)
បន្ទាប់មកអ្នកនឹងទទួលបានអាវ​ Facebook មួយដោយឥតគិតថ្លៃ។ ដោយសារត្រូវបានរៀប
ចំយ៉ាងក្បោះក្បាយទាំងរូបរាង Facebook Page និងទាំងចំនួននាក់ត្រូវបានអញ្ជើញចូលរួម
ដូច្នេះ មនុស្សត្រូវបោកប្រាស់​នៅតែកើនឡើងដោយឆាប់រហ័ស។


ជាការពិត បណ្តាទំព័រ Facebook នេះគឺជារបៀបបោកប្រាស់ថ្មីមួយដ៏ប៉ិនប្រសប់។ ពឹងផ្អែក
ទៅលើការអភិវឌ្ឍន៍លឿនរបស់ Facebook ក៏ដូចជាភាពទាក់ទាញរបស់ event ដែលត្រូវ
​បានប្រារព្ធនៅ​លើបណ្តាញសង្គមនេះ ដូច្នេះម្ចាស់របស់ Facebook Page នេះ​បានបង្កើត
ឡើង event​ ដូចខាងលើ ដើម្បីបម្រើផែនការសម្ងាត់របស់ខ្លួន។
នៅកំរិតសាមញ្ញ នេះជាវិធីមួយដ៏មានប្រសទ្ធិភាពដើម្បីបង្កើនចំនួនអ្នកចួលរួមរបស់
FanPage ណាមួយ (ករណី នេះគឺមាន៥០០.០០០នាក់)។ គ្រោះថ្នាក់ជាងនេះទៅទៀត
គឺ event នេះអាចជាប្រភពផ្សាយ virus, spyware ...​តាមរយៈការស្នើអ្នកចូលរួមចុច link
(link ដើមអាចត្រូវបានបិតបាំង និងក្លែងខ្លួនទៅជា link ខ្លីផ្សេង)។
ជាងនេះទៅទៀត បណ្តា​ event នេះក៏អំពាវនាវអ្នកចូលរួមអញ្ជើញមិត្តភក្តិរបស់គេចុចចូល
link នោះដែរ។

ប្រភព៖ kenh14 .
ដោយ៖ មិនា .

Tags: