CamNews

តារា 

Ronaldo ប្រតិកម្មនឹងការសម្រេចចិត្ដរបស់ លោក Rafa Benitez លើការសម្រេចចិត្ដស៊ុតបាល់បញ្ចូលទី

ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធដ៏ឆ្នើមប្រចាំក្រុម Real Madrid ឈ្មោះថា​ Cristiano Ronaldo បានប្រតិកម្មខឹង​យ៉ាងសម្បើម ទៅកាន់គ្រូបង្វឹកថ្មី ដែលបានសម្រេចចិត្ដ ដកអត្ថិភាពនៃការស៊ុតបាល់បញ្ចូលទីមួយគ្រាប់​របស់កីឡាករក្នុងខណៈដែលកំពុងហឹ្វកហាត់ ដើម្បីត្រៀមខ្លួប្រកួតជាមួយ Manchester City នៅថ្ងៃសុក្រខាងមុខ។ 

ស្ថិតក្នុងកំលុងពេលហ្វឹកហាត់ កាលពីថ្ងៃពុធកន្លងទៅ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតក្នុងព្រឹត្ដិការណ៍​International Champions Cup ប៉ះជាមួយ Man City លោក Rafa Benitez ដែលជាត្រូវជាប​ង្វឹកថ្មីរបស់ ក្លឹប Real Madrid បានសម្រេចចិត្ដដកអត្ថិភាពនៃការស៊ុតបាល់បញ្ចូលទីរបស់ Ronaldo ខណៈដែលពួកគេ​កំពុងតែមមាញឹកនឹងការហ្វឹកហាត់។ ជាមួយនឹងការបញ្ជាបាល់យ៉ាងស្អិតរមួត តម្រង់ទិសបញ្ចូលសំណាញ់​ ទី ប៉ុន្ដែត្រូវ លោក Rafa Benitez ហាមមិនឲ្យស៊ុតបញ្ចូលទី​ទៅវិញ ។ 

សេចក្ដីសម្រេចចិត្ដរបស់ លោក Rafa Benitez ធ្វើឲ្យកីឡាករ​ទទួចថា គាត់ចូលចិត្ដធ្វើរឿងដែលប្រឆាំងនឹង កីឡាករ ។ 

Ronaldo បានអះអាងថា ក្នុងកំលុងស្ថានភាពបែបនោះ គាត់គឺពិតណាស់ត្រូវស៊ុតបាល់បញ្ចូលទី ប៉ុន្ដែ​បែជាសម្រេចចិត្ដចឹងទៅ វិញ ។ 


Tags: Sport News Real Madrid​ Ronaldo Benitez