CamNews

តារា 

ពេលដែលតារាសម្តែងទាំងពីរដួងនេះ ប្រកាសស្រលាញ់គ្នា ធ្វើឲ្យ Fans កើតចិត្តអាណិតដល់បុរសម្នាក់

កំសាន្ត ៖ កាលពីប៉ុន្មានថ្ងៃមុននេះ លោក Alek teeradetch និងនាង Toey Jarinporn បានប្រកាសទំនាក់ទំនងស្នេហាជាសាធារណៈថា អ្នកទាំងពីរបានចាប់ដៃគ្នាសាងស្នេហាអស់រយៈពេលប្រហែលជា ៥ ទៅ ៦ ខែកន្លងមកហើយ ។ 

នៅក្នុងនោះផងដែរ ប្រជាជនថៃបានសម្តែងការសោកស្តាយនិងមានការអាណិតទៅដល់ លោក Boy pakorn យ៉ាងខ្លាំង ព្រោះលោកធ្លាប់ជិតដិតជាមួយនិងនាង Toey Jarinporn ជាខ្លាំង ប៉ុន្តែគួរឲ្យសោកស្តាយ ព្រោះអ្នកដែលបានតារាស្រីរូបនេះជាសង្សារគឺ លោក Alek teeradetch ដែលជាមិត្តរបស់លោកដូចគ្នា ។ 

 

ទទ្ទឹមនឹងនេះផងដែរ មាន Fans ថៃមួយចំនួនបាននិយាយថា លោក Boy pakorn ក៏ធ្លាប់តាមញ៉ែរនាង Toey Jarinporn ដែរ​ ព្រោះអ្នកទាំងពីរតែងតែបង្ហោះរូបថតស្និទ្នស្នាលជាមួយនិងចំនួនផ្អែមល្អែមជារឿយៗ ។ 

មួយវិញទៀត អ្នកគាំទ្របាននិយាយថា ការពិតទៅ លោក Alek teeradetch និង Boy pakorn ប្រហែលចាប់ផ្តើមតាមញ៉ែរនាង Toey Jarinporn ក្នុងពេលតែមួយ ប៉ុន្តែទីបំផុតតារាស្រីរូបនេះបែរជា ជ្រើសរើសយកតួប្រុសក្នុងរឿង "កូនប្រសាររាជវង្ស" ទៅវិញ ។ ដោយសារតែរឿងនេះហើយបានធ្វើឲ្យអ្នកគាំទ្រអាណិតដល់ Boy pakorn យ៉ាងខ្លាំង ៕



លោក Boy pakorn និងនាង Toey Jarinporn 







លោក Alek teeradetch និងមិត្តស្រីគឺនាង Toey Jarinporn 

 

ប្រែសម្រួល​ ៖ គន្ធា

ប្រភព ៖ sanook


Tags: Alek teeradetch Boy pakorn Toey Jarinporn