CamNews

រថយន្ត 

និស្សិតកូរ៉េខាងត្បូងឈរក្នុងលំដាប់លើគេក្នុងការរចនា ម៉ូដរថយន្ត Ferrari

រថយន្តទំនើប Eternita ដែលជាស្នាដៃរចនាម៉ូដរបស់និស្សិតប្រទេសកូរ៉េខាងត្បូងទទួលបាន
ពានរង្វាន់នៅក្នុងការប្រកួតការរចនាម៉ូដរថយន្តទំនើប Ferrari ក្នុងឆ្នាំនេះ ។

កាលពីប៉ុន្មានខែមុននេះ មាននិស្សិតផ្នែករចនាមកពីសាកលវិទ្យាល័យចំនួន 50 នៅទូទាំង
ពិភពលោក បានមកចូលរួមក្នុងកម្មវិធីប្រកួត ការរចនាម៉ូដរថយន្តទំនើបនាពេលអនាគត
អោយយឺហោដ៏ល្បី Ferrari ។ ក្រោយពីជុំទីពីរនៃការប្រលង គំរូរចនារបស់និស្សិតចំនួន 7
សាកលវិទ្យាល័យ ទទួលបានជ័យជំនះដើម្បីឈានដល់ដំណាក់កាលជុំរុះផ្តាច់ព្រ័ត ។ ជា
ចុងក្រោយ គំរូរចនាម៉ូដ Eternita របស់និស្សិតមកពីសាកលវិទ្យាល័យ Hongik ទីក្រុង Seoul
ប្រទេស កូរ៉េខាងត្បូងត្រូវទទួលបានជ័យជំនះក្នុងការប្រកួតនេះ ។ ក្រុមនិស្សិតទាំងនោះ
រួមមាន Kim Cheong Ju, Ahn Dre និង Lee Sahngseok ។ គំរូរថយន្តជាប់លំដាប់ទីពីរគឺ
Xezri របស់និស្សិតឈ្មោះ Samir Sadikhov ជានិស្សិតជនជាតិ Azerbaijan មកពីសាកល
វិទ្យាល័យ IED ទីក្រុង Turin លំដាប់ទីបីបានទៅលើម៉ូដរចនា Cavallo Bianco របស់ក្រុម
និស្សិត មកពីសាកលវិទ្យាល័យ RCA ទិក្រុង London ដែលមានសមាជិកពីរនាក់គឺ ឈ្មោះ
Henry Cloke និង Qi Haitao ។


នេះជាគំរូម៉ូដរថយន្តដែលទទួលបានជ័យលាភីនៅក្នុងការប្រកួត មានឈ្មោះថា Eternita

បន្ទាប់ការប្រកាសពានរង្វាន់ក្នុងការប្រកួតនេះ នាយកប្រត្តិបត្តិរបស់ Ferrari លោក
Luca di Montezemolo បានធ្វើសេចក្តីអត្ថាធិប្បាយថា " ការប្រកួតការរចនាម៉ូដរថយន្ត
Ferrari នេះមានតួនាទីយ៉ាងសំខាន់ ប្រៀបបាននឹងច្រកទ្ធារសំរាប់អោយពួកខ្ញុំបន្តធ្វើការ
ផ្សាភ្ជាប់ជាមួយពិភពលោក និងទទួលយកគំនិតច្នៃប្រឌិតថ្មីៗជាបន្តបន្ទាប់ ។ យើងខ្ញុំ
ទទួលបានគំរូរចនាប្រកបដោយគំនិតច្នៃប្រឌិតយ៉ាងច្រើនពីសំណាក់ក្រុមយុវវ័យ ទាំង
នោះគឺជាគំនិត និង កំលាំងរបស់ពួកគេផ្ទាល់ដែលបានចំណាយ ។ ខ្ញុំសង្ឃឹមយ៉ាងច្បាស់
ថាក្នុងចំណោមគំរូរចនាទាំងនោះនឹងចេញជារូបរាងនៅក្នុង Ferrari នាពេលអនាគត ជាក់
ជាពុំខាន " ។


គំរូម៉ូដ Xezri ទទួលបានចំណាត់ថ្នាក់លេខ 2

តាម Ferrari រាល់គំរូរចនាទាំងឡាយគឺសុទ្ធតែផ្តោតលើ ការកាត់បន្ថយទំងន់ និង ការប្រើ
ប្រាស់ឥន្ធនៈ របស់រថយន្ត ឆ្លងតាមរយៈប្រព័ន្ធធ្វើអោយមានចលនា ជាក់ស្តែងគឺ hybrid ។


គំរូម៉ូដ Cavallo Bianco ទទួលបានចំណាត់ថ្នាក់លេខ 3

សន្ទរកថា អំពីគំរូរចនាម៉ូដរបស់ក្រុមនិស្សិតមកពីកូរ៉េ លោក Luca di Montezemolo អោយ
ដឹងថា " ក្រុមនិស្សិតកូរ៉េបានធ្វើសេចក្តីស្រាយពន្យល់ដ៏ខ្លីអំពីរថយន្ត Ferrari នាពេល
អនាគត ជាមួយបច្ចេកវិទ្យាជាច្រើន ។ គំរូរចនាម៉ូដដែលទទួលបានជ័យលាភីក្នុងគំរូម៉ូដ
រថយន្តទំនើបនេះ មិនត្រឹមតែទទួលបានការវាយតំលៃខ្ពស់លើរូបរាង ប៉ុណ្ណោះទេ តែក៏មាន
ចំណុចផ្សេងៗជាច្រើនទៀតផងដែរ " ។

នេះជាគំរូម៉ូដរថយន្តផ្សេងៗទៀតដែលបានចូលរួមការប្រកួត ៖

ពី Carscoop
ដោយ ៖ រដ្ឋា

Tags: