CamNews

យល់ដឹង 

គេងផ្ងារមានសុវត្ថិភាព ជាងគេងផ្កាប់មុខ (គេងផ្គាប់ អាចនឹងមាន វិប្បដិសារី អស់មួយជីវិត)

អ្នកដែលមានទម្លាប់ឲ្យទារកគេងផ្កាប់មុខ ប្រយ័ត្នជួបនូវវិប្បដិសារី អស់មួយជីវិត ដោយសារតែការគេងផ្កាប់មុខ អាចធ្វើឲ្យថប់ដង្ហើមកូន ។

នៅប៉ែកខាងអឺរ៉ុប ជាច្រើនឆ្នាំមុនមានក្មេងស្លាប់ដោយសារមូលហេតុនេះជាច្រើនាក់ក្នុងមួយឆ្នាំៗ។ តែក្រោយពេល ដែលមានយុទ្ធនាការ ដើម្បីឲ្យកូនក្មេងគេងផ្ងារ មកអត្រានៃការស្លាប់ បានថយចុះមកត្រឹមពាក់កណ្តាល ។ គ្មានអ្នកណាម្នាក់អាច បកស្រាយបានទេថា ហេតុអ្វីបានជាគ្រាន់ តែចាប់ឲ្យគេងផ្ងារ ឬគេងផ្អៀងធ្វើឲ្យចំនួនក្មេងស្លាប់ ត្រូវចុះថយនោះឡើយ ។ ប៉ុន្តែមានរបាយការណ៍ ផ្នែកវេជ្ជសាស្រ្ត ច្រើនជាង ២៥ច្បាប់មកពីប្រទេសចំនួន១២ បានអះអាងដូចគ្នាថា ការគេងបែបនេះ អាចជួយថែរក្សាជីវិត របស់ក្មេងបាន ។

លោកវេជ្ជបណ្ឌិត Peter Fleming ដែលជាគ្រូពេទ្យកុមារជនជាតិអង់គ្លេស ដែលបានសិក្សាអំពីឥរិយាបថ នៃការគេងរបស់ក្មេងជាង ១០ឆ្នាំ មកហើយធ្វើការសន្និដ្ឋានថា ការគេងផ្កាប់បណ្តាលឲ្យថ្គាមខាងក្រោយ រំកិលថយក្រោយ ធ្វើឲ្យអណ្តាតរបស់ក្មេង ធ្លាក់ចុះទៅស្ទះផ្លូវដង្ហើម មិនអាចដកដង្ហើមបាន ។

ដោយឡែកគ្រូពេទ្យដទៃទៀត បានផ្តល់ទស្សនៈថា អាចបណ្តាលមកពីការដេកផ្កាប់ ធ្វើឲ្យស្ទះការផ្ទេរកម្តៅ ប្រព្រឹត្តិទៅមិនបានល្អ ធ្វើឲ្យក្មេងក្តៅខ្លាំង ហើយបណ្តាលឲ្យមជ្ឈមណ្ឌលភ្ញោច ការដកដង្ហើមមិនធ្វើការ តាមប្រក្រតី ។ លើសពីនេះទៀតការដេកផ្កាប់ សង្កត់ពោះបែបនេះ ធ្វើឲ្យការដកដង្ហើមស្រូបខ្យល់ អាកាសថ្មីចូលទៅបានតិចតួច ទើបក្លាយជាមូកហេតុនៃការស្លាប់ ។ ដូច្នេះការគេងផ្ងារមាន សុវត្ថិភាពច្រើនជាង ។

សម្រាប់ហេតុផលនេះដែលពេទ្យ ធ្លាប់ណែនាំឲ្យក្មេងគេផ្កាប់នេះ ចាប់ផ្តើមមានតាំងតែពី ៣០ឆ្នាំកន្លងមកម៉្លេះ ដោយគេរកឃើញថា ការគេងផ្កាប់អាចរក្សា ការបាត់បង់កំដៅ ដែលមានប្រយោជន៍ សម្រាប់ក្មេងកើត មុនពេលកំណត់ (កើតមិនគ្រប់ខែ) ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh