CamNews

ភាពយន្ត 

ចាប់ចាក់បញ្ចាំងហើយ រឿងខ្មោចដ៏សាហាវប្រចាំចុងឆ្នាំ ២០១៨ នេះ​គឺ រឿង The Possession of Hannah Grace

កំសាន្ត ៖ គេតែងនិយាយថា ពិធីបណ្តេញខ្មោចជាពិធីមួយដ៏គួរឱ្យខ្លាចមួយ ហើយប្រសិនបើពិធីនេះធ្វើមិនបានសំរេចទេ វានឹងឆក់យកជីវិតរបស់អ្នកនោះ ជាហេតុដែលនៅក្នុងរឿង The Possesion of Hannah ពិធីនេះបានឆក់យកជីវិតនារីជំទង់ម្នាក់។ ហើយប្រសិនបើនារីនោះស្លាប់ ព្រលឹងកំណាចនោះនឹងតាមរកខ្លួនមនុស្សថ្មីដើម្បីចូលសណ្ឋិត ប៉ុន្មានខែក្រោយ Megan Reed (សម្តែងដោយ Shay Mitchell) នៅធ្វើការក្នុងវេនយប់ នៅកន្លែងរក្សាសព ហើយចំវេននាងនោះ នាងបានទទួលសាកសពមើលលែងស្គាល់មួយ ដែលទើបដឹកចូលពេទ្យ។ ដោយ Megan ត្រូវជាប់ក្នុងបន្ទប់ជាន់ក្រោមតែឯង នាងក៏ចាប់ផ្តើមមើលឃើញរឿងគួរឱ្យខ្លាច ហើយចាប់ផ្តើមសង្ស័យថា សាកសពនោះប្រហែលជាត្រូវកម្លាំងបិសាចដ៏ឃោរឃៅម្យ៉ាងសណ្ឋិត។

មានចាក់បញ្ចាំងថ្ងៃទី ១៧ ធ្នូ នេះហើយ

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕




ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie Article