ព័ត៌មានកំសាន្ត ៖ ប្រជាជននៅ Seoul បានធ្វើការពិភាក្សាអំពីការផ្លាស់ប្តូរ ឥតឈប់ឈរ ចំពោះមុខរបស់តារាស្រី Hyeri ដែលជាសមាជិកក្រុម Girl’s Day ដែលបានធ្វើការវះកាត់កែសម្ជស្សជាច្រើនដង ។
Hyeri បានក្លាយជាទីពេញនិយម របស់ក្រុមអ្នកគាំទ្រ កាលពីពេលថ្មីៗនេះ នៅក្នុងខ្សែភាពយន្ត Reply 1988 ហើយ Hyeri ក៍បានជួបទុក្ខធំដូចគ្នា ដោយត្រូវក្រុមអ្នកគាំទ្រ ធ្វើការរិះគន់ថា បានធ្វើការវះកាត់កែសម្ជស្សជាច្រើនដង ។ ប៉ុន្តែតើនាងកំពុងតែប្រឈមមុខ នឹងការវះកាត់ដើម្បីឲ្យមានរូបរាងស្រស់ស្អាតជាងមុន ?
ពាក់ព័ន្ធទៅនឹង ការបង្ហោះនៅលើគេហទំព័រដើមរបស់ Pann បានឲ្យដឹងថា ប្រជាជនបានឃើញមុខរបស់ Hyeri តែងតែមានការផ្លាស់ប្តូរឥតឈប់ឈរ ដោយសារការធ្វើការវះកាត់កែសម្ជស្ស ។
ដោយយោងតាមអត្ថបទខាងលើមានចំណងជើងថា “Hyeri’s Eyes’ Status Today,” ហើយនៅខាងក្រោមនេះ គឺជាការបកប្រែ នឹងការបង្ហោះមតិយោបល់ផ្ទាល់របស់ ប្រជាជននិង ក្រុមអ្នកគាំទ្រ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ koreaboo