CamNews

ភាពយន្ត 

Finding Dory គំនូរជីវចលថ្មី ពី Disney ល្អមើល ព្រោះអត្ថន័យពិត ពាក្យថា "គ្រួសារ"

ភាពយន្ត ៖ ពិតណាស់ ពេលវេលាដែលទន្ទឹងរង់ចាំយូរមកហើយនោះ នឹងមកដល់ក្នុងពេលឆាប់ៗ ខាងមុខនេះ ពោល រយៈពេលតែ៤​ ថ្ងៃទៀតនោះទេ ខ្សែភាពយន្តថ្មី Finding Dory នឹងចាប់ផ្តើមចាក់ បញ្ចាំងគ្រប់រោងភាពយន្តទំនើបក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃព្រហស្បត្តិ៍ ទី ១៦ មិថុនា ២០១៦ នេះ តទៅហើយ ។ 



គួរបញ្ជាក់ថា Finding Dory គឺជាខ្សែភាពយន្តថ្មី ពីផលិតកម្ម Disney ពោលជាខ្សែភាពយន្ត គំនូរជីវ ចលដែលជាភាគថ្មី បន្ទាប់ពី Finding Nemo ។ Finding Dory គឺជាខ្សែភាពយន្ត គំនូរជីវចល ល្អទាក់ ភ្នែកតាំងពីដើមដល់ចប់ និយាយពីដំណើរផ្សងព្រេង នៅក្រោមពិភពបាតសមុទ្រ ស្តីពី ដំណើរតាម ស្វែងរកក្រុមគ្រួសាររបស់ Dory ឡើងវិញ ។ Dory ជាត្រីខៀវមួយប្រភេទ ដែលងាយនឹងបាត់បង់ ការចង់ចាំ ។ ដើមឡើយ ជាមួយនឹងដំណើររឿងវង្វេងបាត់ក្រុមគ្រួសារ Dory ព្យាយាមជាខ្លាំង ក្នុង ការធ្វើដំណើរផ្សងព្រេងស្វែងរកក្រុមគ្រួសារ របស់ខ្លួន រហូតទទួលបានភាពជោគជ័យ ដែលនាំឲ្យ អ្នកទស្សនាយល់អត្ថន័យពិត នៃការជួបជុំក្រុមគ្រួសារដែលមិនអាចខ្វះបាន ។ 





ដំណឹងពិសេស ៖ មុននឹងធ្វើការចាក់បញ្ចាំងរឿង "Finding Dory" ដែលជារឿងថ្មីរបស់ផលិតកម្ម Disney និង Pixar ពួកគេបាននាំយករឿងខ្លីមួយឈ្មោះថា "The Piper" ដែលនិយាយពីកូនបក្សីដ៏គួរអោយស្រលាញ់មួយនេះ សម្រាប់ជូនទស្សនិកជនទាំងអស់គ្នា មើលកំសាន្តអារម្មណ៍ មុនពេលទៅស្វែងរក Dory ។ 😁 ចង់ដឹងថាសាច់រឿងខ្លីនេះមានអត្ថន័យយ៉ាងណា? កុំភ្លេចមកទស្សនាទាំងអស់គ្នាចាប់ពីថ្ងៃទី 16 មិថុនាតទៅ។

**មករោងកុនលឿនតិចមកប្រយ័ត្នអត់បានមើលរឿងខ្លី "The Piper" ។



ចុចទីនេះដើម្បីទស្សនា trailer "Finding Dory"


ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ  បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត  ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់   ពីភាពយន្តជារៀងរាល់ អាទិត្យ។


Tags: Westec Movie Eddie The Eagle Finding Dory