CamNews

ទូរស័ព្ទ 

Gold PS4 នឹង​មក​ដល់​សប្តាហ៍​ក្រោយ​ត្រឹម​តែ​ $ 249 ប៉ុណ្ណោះ

ក្រុមហ៊ុន​ Sony នឹង​ដាក់​លក់​ PlayStation 4 ពណ៌មាសនៅ​សប្តាហ៍​ក្រោយ គឺ​​ថ្ងៃទី​ 09 ខែ​មិថុនា។ បើ​តាម​រូប​ភាព​បែប​ធ្លាយ​នៃ PlayStation 4 យើង​សង្កេត​ឃើញ​ថា​វាមានពីរ​​ម៉ូដែល​ គឺ​​ ទំហំ 500GB ដែល​មាន​តម្លៃ​$249 និង​ ទំហំ 1TB ដែល​មាន​តម្លៃ $299។

ស្រប​ពេល​ដែល​ក្រុមហ៊ុន​ Nintendo កំពុង​តែ​ជម្រុញ Switch wave ហើយ​ក្រុមហ៊ុន​ Microsoft កំពុង​រៀបចំ​គម្រោង Scorpio វា​គួរ​តែ​ជា​ពេល​វេលា​ល្អ​ដែល​ក្រុមហ៊ុន​ Sony ដាក់បង្ហាញ​នូវ​ hardware របស់​ខ្លួននា​រដូវ​ក្តៅ​នេះ​។

ប្រសិន​បើ​អ្នកចង់​ដឹង​ថាក្រុមហ៊ុន​ Sony មាន​ផលិតផល​អ្វី​ខ្លះ​សម្រាប់​ឆ្នាំ​ 2017 នេះ លោក​អ្នក​អាច​ទស្សនា​តាមរយៈ live stream ពី PlayStation E3 Media Showcase នៅ​ថ្ងៃ​ទី ​12 ខែ​មិថុនា ៕





ប្រែសម្រួល ៖ High

ប្រភព ៖ BGR


Tags: Gold ps4