ប្រទាលកន្ទុយក្រពើ និង ក្រូចឆ្មារ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការថែរក្សាសម្រស់ផ្នែកស្បែកមុខ និង
សក់ ឱ្យមានភាពស្រស់ស្អាត និង មានសុខភាពល្អ ដោយធម្មជាតិ។ ដោយសារតែ រុក្ខជាតិទាំង២នេះ
មានផ្ទុកទៅដោយសារធាតុចិញ្ចឹម និង ប្រូតេអ៊ីន ជាច្រើន នៅខាងក្នុង ដែលមានប្រសិទ្ធិបំផុតសំរាប់
សុខភាពស្បែក និង សក់។
ខាងក្រោមនេះ យើងសូមណែនាំអ្នកឱ្យសាកល្បងនូវវិធីងាយៗ មួយចំនួន ដោយប្រើប្រទាលកន្ទុយ
ក្រពើ និង ក្រូឆ្មារ ដើម្បីថែរក្សាសម្រស់។
គ្រឿងផ្សំ៖
-ប្រទាលកន្ទុយក្រពើ ២ស្លឹក (មែក)
-ក្រូចឆ្មារ ពាក់កណ្តាល
-ចានគោតូច ៣
-កូនកាំបិត ១
-ម៉ាស៊ីនក្រឡុក ឬ ច្របាច់ ១
វិធី៖ សូមកាត់ស្លឹកប្រទាលកន្ទុយក្រពើ ២ស្លឹក រួចចិតយកជ័ររបស់វា ដាក់ក្នុងកូនចានគោម ១ បន្ទាប់
មក ច្របាច់ទឹកក្រូចឆ្មារដាក់ក្នុងកូនចានគោម១ទៀត រួច យកជ័រប្រទាលកន្ទុយក្រពើ និងទឹកក្រូចឆ្មារ
នោះ ចាក់ចូលក្នុងម៉ាស៊ីនក្រឡុក រយៈពេល ១នាទី ឱ្យម៉ដ្ឋ រួចចាក់ដាក់ក្នុងកូនចានគោមួយទៀត។
សក់៖ សូមយកទឹកនោះ មកលាបនៅលើសក់របស់អ្នក ទុករយៈពេល ២០នាទី រួចលាងសំអាតទឹក
ចេញ ជាការស្រេច។
ស្បែក៖ សូមយកទឹកនោះ លាបនៅលើស្បែកមុខ និង ក ទុករយៈពេល ១០ ទៅ ១៥នាទី រួចលាង
សំអាត ទឹកចេញ ជាការស្រេច៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies