CamNews

ព័ត៌មានអន្តរជាតិ 

ISIS បាញ់​សម្លា​ប់​អ្នក​គាំ​ទ្រ Real Madrid ចំនួន១២នាក់ នៅវគ្គ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​លើកពាន Champion

(បាកដាដ)៖ ក្រុមសកម្មប្រយុទ្ធ ISIS បានបើកការបាញ់ប្រហារ​ ទៅលើក្រុមមនុស្សនៅក្នុង​ក្លឹបកម្សាន្តមួយ កន្លែង​នៅ​​តំបន់ Baquba ចម្ងាយប្រមាណ ៦៥គីឡូម៉ែត្រ ពីទីក្រុងបាកដាដ ប្រទេសអ៉ីរ៉ាក់ បានបណ្ដាលឲ្យមនុស្ស ១២នាក់​ស្លាប់ និងរបួសជាច្រើននាក់។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Daily Mail នៅថ្ងៃទី៣០ ខែឧសភា។

ប៉ូលិសប្រចាំតំបន់ បានឲ្យដឹងថា អ្នកស្លាប់ទាំង ១២នាក់នោះគឺជា​ក្រុមអ្នកគាំទ្រ ក្រុមបាល់ទាត់ក្លឹប Real Madrid ដែល​បាន​មកទស្សនា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រលើកពាន Champions League រវាងក្រុម Real Madrid និង Atletico Madrid។ ការបាញ់ប្រហារនោះ ត្រូវបានធ្វើឡើងនៅពេលការ​ប្រកួតចង់តង់ទី២ ពោលគឺមុនពេលចាប់ផ្ដើមប៉េណាល់ទី ក្នុងលទ្ធផល ១-១។

គួរបញ្ជាក់ផងដែរថា ជនរងគ្រោះទាំងអស់ ត្រូវបានគេដឹងថា មានអាយុចន្លោះពី ១៨ ទៅ៣០ឆ្នាំ និងសុទ្ធសឹងជាអ្នកគាំទ្រ​ក្លឹបបាល់ទាត់ Real Madrid៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: ISIS Fund US Airstrike Obama Washington Int news IS