CamNews

យន្តហោះ 

កងទ័ពអាមេរិក បង្កើតយន្ដហោះបាលឡុង យក្ស


អាមេរិក៖ តាមការអោយដឹងពីកងទ័ពសហរដ្ឋអាមេរិក បានអោយដឹងថា ថ្មីៗនេះ​ ពួកគេ
បានកែច្នៃនូវយន្ដហោះតូចមួយ ដែលមានរាងដូចកប៉ាល់អញ្ចឹង។ យន្ដហោះតូចនោះមាន
ឈ្មោះថា "LEMV' ត្រូវបានផលិតឡើងជិតមួយឆ្នាំហើយ ដែលទើបរួចរាល់កាលពីថ្ងៃទី ០៧
សីហានេះ។


តាមការអោយដឹងពី លោក Dave Ordrew មេបញ្ជាការកងទ័ពពិសេសលេខ ១០២​ សហរដ្ឋ
អាមេរិក បានអោយដឹងថា LEMV ជាបច្ចេកវិទ្យាថ្មីមួយទៀត ដែលអាចហោះហើលើអាកាស
និងបណ្ដែតខ្លួនលើទឹកបាន។



លោក Dave បានបន្ដថា យន្ដហោះតូចនេះ​ អាចហោះហើរលើអាកាសបាន ៩០ នាទី និង
មានល្បឿន ៩២ mph ។ វាជាយន្ដហោះពិសេស ដែលអាចជួយស៊ើបការសង្ងាត់ពីខ្មាំងសត្រូវ
បាន។ នេះជាវីដូក្លីបដែលបង្ហាញពីការហោះហើររបស់ យន្ដហោះ LEMV ។ សូមចុចដើម្បី
មើល៕

 

ដោយ៖ រក្សា
ប្រភព dailymail


Tags: vehicle plane usa​​ balloon