CamNews

ភាពយន្ត 

War Dogs ភាពយន្តថ្មី ផ្អែកលើរឿងពិត កិច្ចកុងត្រា ជាមួយមន្ទីរបច្ចកោណ សហរដ្ឋអាមេរិក ចាក់បញ្ចាំងហើយ

ភាពយន្ត ៖ ជាថ្មីម្តងទៀត តើលោកអ្នកទន្ទឹងរង់ចាំតាមដានទស្សនាខ្សែភាពយន្តហូលីវូដល្បីៗ ដែលគ្រោងនឹងចាក់បញ្ចាំងនៅកម្ពុជាមែនទេ ? បើដូច្នេះមែន ក្រុមការងារយើងខ្ញុំ សូមនាំអារម្មណ៍លោកអ្នក អោយមកស្គាល់នូវបេក្ខភាព ខ្សែភាពយន្តហូលីវូដថ្មី ដែលទើបតែមកដល់ ក្នុងសប្តាហ៍នេះ​ ចាក់បញ្ចាំងហើយ គ្រប់រោងភាពយន្តទំនើបៗក្នុងស្រុកខ្មែរ នោះគឺ War Dogs ។ 


គួរបញ្ជាក់ថា War Dogs ជាខ្សែភាពយន្ត បែបកំប្លែង ផ្អែកលើព្រឹត្តការណ៍ពិត ស្តីអំពី កិច្ចកុងត្រា ក្នុងទំហំសាច់ប្រាក់ ៣០០លានដុល្លារ  ពីមន្ទីរបច្ចកោណសហរដ្ឋអាមេរិក ក្នុងការ នាំយកសព្វាវុធទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ដោយឆ្លងកាត់តំបន់គ្រោះថ្នាក់ ដែលប្រឈម នឹងហានិភ័យបំផុត​។ ជាស្នាដៃនិពន្ធ និងដឹកនាំខ្សែភាពយន្ត ដោយលោក Todd Phillips ភាព យន្ត War Dogs ចូលរួមសម្តែងដោយ Miles Teller តួ David Packouz និង Efraim Diveroli ដោយ Jonah Hill ។ ដើម្បីឲ្យជ្រាបកាន់តែច្បាស់ ថាតើ War Dogs មានដំណើររឿងផ្អែកលើរឿង ពិតយ៉ាងណានោះ ចឹងតែ តោះទៅតាមដានទស្សនាទាំងអស់គ្នា គ្រប់រោងភាពយន្តទំនើបៗ ក្នុងរាជធានីភ្នំពេញ ចាក់បញ្ចាំងហើយ ចាប់ពីថ្ងៃទី ៣០ សីហា ២០១៦ នេះ តទៅ។ 


ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ  បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត  ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់   ពីភាពយន្តជារៀងរាល់អាទិត្យ។





Tags: Westec Movie Eddie The Eagle Wardogs