CamNews

តារា 

ថៃ នរៈពិទូ មិនដឹងជារំជួលចិត្តយ៉ាងណាទេ ក្រោយអ្នកម្តាយហ៊ានធ្វើបែបនេះដាក់ខ្លួន

បាត់ដំបង ៖ បន្ទាប់ពីអតីតតារាសម្តែងលោក ថៃ នរៈពិទូ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនរួចបញ្ជូនទៅតុលាការពាក់ពន្ធ័នឹងករណីប្រើប្រាស់និងជួញដូរគ្រឿងញៀនរួចមក បានធ្វើអោយមនុស្សមិនតិចទេ ទទួលនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែលោកមិនបានត្រូវចាប់ខ្លួនម្នាក់ឯងនោះទេ ពោលគឺមានភរិយាក៍ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាមួយគ្នាផងដែរ នៅក្នុងទឹកដីខេត្តបាត់ដំបងតែម្តង ។ 



អ្វីដែល Camnews យើងចង់លើកឡើងនៅពេលនេះគឺ លោក ថៃ នរៈពិទូ មិនដឹងជារំជួលចិត្តយ៉ាងណាទេ ក្រោយអ្នកម្តាយជាទីស្រលាញ់ បានលើកឡើងជាមួយនិងពាក្យពេជន៍ដ៏ផ្អែមល្អែមជាមួយនំខេនក្នុងថ្ងៃកំណើត ដោយសរសេរនៅលើបណ្តាញសង្គមថា "យប់មិញម៉ាក់មិនបានគេងទេ ហើយបើកឡានរាប់រយគីឡូមករកកូន ព្រោះថ្ងៃនេះ ជាថ្ងៃដែលម៉ាក់បានបង្កើតកូនប្រុសឲ្យមកស្គាល់ពិភពលោកនេះ….ពិទូរពួកយើងស្រឡាញ់កូនណាស់… កូនប្រុស!ទោះបីជាឆ្នាំនេះ ពួកយើងកំសត់ជាងរាល់ឆ្នាំ តែម៉ាក់សប្បាយចិត្ត ព្រោះថា ចាប់ពីពេលវេលានេះទៅ កូននិងយល់ដឹង នឹងស្គាល់ពីន័យពិតរបស់ជីវិត….កូនតស៊ូឡើង ដើម្បីអនាគត ….កើតជាមនុស្សគ្មាននរណាមិនចេះខុសទេ សំខាន់ ខុសហើយកូនត្រូវកែខ្លួនបែរមករកផ្លូវត្រូវវិញ…អត់ធ្មត់ណាកូន ក្រុមគ្រួសារយើង ព្រមទាំងមនុស្សជាច្រើននៅស្រឡាញ់កូន នឹងរង់ចាំផ្លូវកូនត្រឡប់មកវិញ ពេញដោយ លក្ខណសម្បត្តិជាកូនប្រុស ដ៏ថ្លៃថ្នូរ ជាសរសរទ្រូងគ្រួសារ ជាកូនល្អ ជាបងល្អ ជាប្ដីល្អ នឹងជា ឪពុកល្អ ណា៎កូនណា៎!!! Happy birthday son. I love you" ។ 

ដោយយោងតាមការលើកឡើងខាងលើនេះ ជាការពិតណាស់ អ្នកម្តាយគឺតែងតែលើកលែងទោសជាកូនជានិច្ច មិនថាកូនធ្វើខុសប៉ុន្មានដងក៏ដោយចុះ សំខាន់បើដឹងខុសហើយ ត្រូវចេះកែខ្លួនឲ្យក្លាយជាមនុស្សល្អ ៕




ដោយ ៖ គន្ធា


ប្រភព ៖ Maniyangain


Tags: Thai norak pitou